Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ និងមតិ ៖ ចូលស្បថបានហើយ ហាមលាបំណន់ !

$
0
0

ភ្នំពេញ ៖ នៅម៉ោង ៣ និង៣៨ នាទីល្ងាច ថ្ងៃទី០៥ ខែសីហា តំណាងរាស្រ្តទាំង ៥៥រូប របស់គណបក្ស សង្គ្រោះជាតិ បាននាំគ្នាចូលទៅស្បថ ក្នុងព្រះបរមរាជវាំង នៅចំពោះព្រះភ័ក្រ អង្គព្រះមហាក្សត្រ ហើយ ដើម្បីឲ្យមាន អភ័យឯកសិទ្ធិ ក្នុងនាមជាអ្នកតំណាងរាស្ត្រមួយរយភាគរយ ។

សូមបញ្ជាក់ថា ក្រោយពីជាប់ជាតំណាងរាស្ត្រ ដែលប្រកាសដោយគណ:កម្មាធិការជាតិ រៀបចំការបោះ ឆ្នោតកាលណាមក ខណ:ព្រះមហាក្សត្រកោះប្រជុំសភា ជាលើកដំបូងយោងតាមរដ្ឋធម្មនុញ្ញ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានធ្វើពហិកាមិនចូលប្រជុំ មិន ចូលទៅស្បថ នៅក្នុងព្រះបរមរាជវាំងឡើយ ដោយពួកគេចាត់ទុកការបោះឆ្នោតមានភាពមិនប្រក្រតី មានការលួចបន្លំសន្លឹកឆ្នោត ចោទគណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោតមិនឯករាជ្យជាដើម។ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ប្រឆាំងនឹងការកោះប្រជុំរបស់ព្រះមហាក្សត្រ លោកសម រង្ស៊ី និង លោក កឹម សុខា ដែលជាមេ និងជាអនុប្រធានគណបក្ស បានប្រមែប្រមូលកូនចៅរបស់ខ្លួន ដែលជាប់ ឆ្នោតធ្វើដំណើរទៅកាន់ខេត្តសៀមរាបទាំងយប់ ដើម្បីនាំគ្នាទៅស្បថសច្ចាប្រណិធាន នៅមុខប្រាសាទ អង្គរវត្ត ក្រោមរូបភាពរកយុត្កិធម៌ជូនប្រជាពលរដ្ឋ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយមិនព្រមចូល ប្រជុំសភាឡើយ ដោយពួកគេស្បថថា ធ្វើតាមបំណងរាស្ត្រ ។ ប៉ុន្តែតាមអ្នកដឹងរឿង បានលួចបង្ហើបថា មូលហេតុដែលលោក សម រង្ស៊ី លោក កឹម សុខា ប្រមូលកូនចៅទៅស្បថនៅសៀមរាបទាំងយប់ ព្រោះ តែពួកគេខ្លាចកូនចៅក្បត់ ព្រឹកឡើងនាំគ្នាទៅចូលប្រជុំសភាតែប៉ុណ្ណោះ ក៏នាំគ្នាស្បថថា បើពួកគេចូល ប្រជុំសភា មានន័យថា ពួកគេក្បត់នឹងឆន្ទៈរបស់រាស្ត្រ ។ ដូច្នេះពួកគេស្បថថា ដាច់ខាតបើមិនមានការ រៀបចំបោះឆ្នោតឡើងវិញ ដើម្បីបំពេញតាមបំណង បំពេញតាមឆន្ទៈរបស់រាស្ត្រទេ ពួកគេមិនចូលប្រជុំ មិនចូលស្បថឡើយ ។

ឥឡូវល្ងាចនេះពួកគេនាំគ្នាចូលស្បថហើយ ! សង្ឃឹមថា ពួកគេនឹងស្រែកអានពាក្យសម្បថឲ្យត្រូវទៅ តាមអាចារ្យយាគូសូត្រធ្វើត្រាប់ទៅចុះ តែសូមអាន និងស្រែកថា តាមតែពាក្យសម្បថបានហើយ ហាម លួចលាបំណន់ ព្រោះកាលស្បថនៅមុខប្រាសាទអង្គរឮថា ស្បថខ្លាំងៗណាស់ រហូតគេស្ដាប់ឮថា បើខ្ញុំ ក្បត់ឆន្ទៈរាស្ត្រសូមឲ្យខ្ញុំស្លាប់ទាំងពូជ សូម្បីតែកូនក្នុងផ្ទៃទៀតផង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>