Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពស់ទឹក ទន្លេមេគង្គ តាមបណ្ដាខេត្ដ បាននឹងកំពុង ស្រកជាបណ្ដើរៗ

$
0
0

-កម្ពស់ទឹកទន្លេមេគង្គ នៅខេត្ដកំពង់ ចាម នឹងចាប់ផ្ដើម ស្រកនៅយប់នេះ

-កម្លាំងនគរបាល បិទចរាចរណ៍ផ្លូវមួយចំនួន ខណៈកំពុងគំរាមកំហែង ដោយសារគ្រោះទំនន់នោះ

កំពង់ចាម ៖ កម្ពស់ទឹកទន្លេមេគង្គនៅ តាមបណ្ដាខេត្ដ ដែលទទួលរងការគំរាម កំហែងនិងជន់លិច ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ បានស្រកនិងចាប់ផ្ដើម ស្រកជា បណ្ដើរៗហើយ ពុំមានសញ្ញានៃការកើនឡើង ទៀតនោះឡើយ ខណៈ ដែលបញ្ហាអាកាស ធាតុក៏មិនបានជះឥទ្ធិពលនោះទេ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ យុត្ថា បានថ្លែង តាមទូរស័ព្ទឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង និងខេត្ដកំពង់ ចាម បានស្រកនិងកំពុងស្រកជាបណ្ដើរៗពុំ មានសញ្ញាអ្វី គួរឱ្យព្រួយបារម្ភនោះឡើយ ហើយបញ្ហាអាកាសធាតុ ក៏មិនបានជះឥទ្ធិ ពលទៀតនោះដែរ ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា គិតត្រឹម វេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៤ កម្ពស់ទឹកទន្លេមេគង្គខេត្ដកំពង់ចាម កើនឡើង១៥,៩៣ម៉ែត្រ ប៉ុន្ដែកម្ពស់ទឹកនិង ចាប់ផ្ដើមស្រកនៅយប់ថ្ងៃដដែលនេះ ពោល ពុំមានការកើនឡើងគួរឱ្យព្រួយបារម្ភទៀត នោះឡើយ ។

សូមបញ្ជាក់ថា សម្រាប់កម្ពស់ទឹកទន្លេ មេគង្គ នៅខេត្ដកំពង់ចាម ត្រូវប្រកាសអាសន្ន គឺ ១៥,២០ម៉ែត្រ ប៉ុន្ដែកម្ពស់ទឹកបានកើន ឡើងហួសពីកម្រិតនៃការ ប្រកាសអាសន្ន ហើយ ខ្វះ៥សង់ទីម៉ែត្រទៀត កម្ពស់ទឹកនិង ដូចកម្ពស់កាលពីឆ្នាំ២០១៣ មាន១៥,៩៧ ម៉ែត្រ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្ដក្រចេះនិងខេត្ដស្ទឹងត្រែង បានស្រក ប្រមាណកន្លះម៉ែត្រ ហើយនឹងបន្ដស្រកថែម ទៀត ។

យោងតាមរបាយការណ៍ពីស្ថានភាពទឹក ជំនន់នៅក្នុងខេត្ដកំពង់ចាម របស់ស្នងការ ដ្ឋាននគរបាលខេត្ដ បានបង្ហាញថា កម្ពស់ទឹក ទន្លេមេគង្គ ដែលឡើងខ្ពស់ជាងគេគឺ កើត ឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៦ ដែលពេលនោះ កម្ពស់ទឹកកើនឡើងរហូត ទៅដល់១៦,១១ម៉ែត្រ ។ បន្ទាប់មកនៅថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០០១ ទឹកទន្លេមេគង្គ បានកើនឡើង១៦,៩ម៉ែត្រ ហើយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ កម្ពស់ ទឹកកើនឡើង១៥,៩៧ម៉ែត្រ ដូច្នេះបើប្រៀប ធៀបនិងកម្ពស់ទឹក កាលពីឆ្នាំ១៩៩៦ ខុសគ្នា ០,១៨ម៉ែត្រ សម្រាប់ឆ្នាំ២០១៤ គិតត្រឹម វេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសីហា ។

សម្រាប់ខេត្ដកំពង់ចាម នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅស្រុក កងមាស ចំនួន១៩គ្រួសារ ស្មើនិង៨២នាក់ គោ ៤០ក្បាល ត្រូវបានជម្លៀសទៅ កាន់ទី ទួលមានសុវត្ថិភាព ស្ថិតនៅទួលវត្ដពាម ក្នុង ឃុំព្រែកក្របៅ ហើយស្រុកកងមាស ទឹកជំនន់ បានលិចសាលារៀន១៣ខ្នង លិចវត្ដ២ និង វិហារឥស្លាមមួយ ។

ជាមួយគ្នានេះ កម្លាំងនគរបាលរួមជាមួយ អាជ្ញាធរពាក់ព័ន្ធ បានអនុវត្ដតាមបទបញ្ជា របស់អភិបាលខេត្ដ លោកលន់ លឹមថៃ និង ស្នងការនគរបាលខេត្ដ លោកបែន រត្ន័ ចុះ ការពារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីរួម ខេត្ដ ពោលត្រូវផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយសារតែផ្លូវទាំងនេះ ស្ថិតក្រោមការ គំរាមកំហែងពីទឹកជំនន់ នៅឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles