Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅឲ្យតុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធយក ឈ្មោះអ្នកធំ ដើរឆបោកប្រាក់គេ

$
0
0

ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេសមួយរូប ដែលសុំមិនឲ្យប្រើឈ្មោះ បានដឹងថា សមត្ថកិច្ចអាវុធហត្ថលើផ្ទៃ ប្រទេស នៅថ្ងៃអាទិត្យនេះ បានបញ្ជូនខ្លួនយុវជនកំហូច សង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីឲ្យចាត់ការ តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី «ឆបោកប្រាក់» តាមរូបភាពក្លែងខ្លួនជាជំនួយការ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និង បានទូរស័ព្ទ ទាមប្រាក់មួយចំនួន ពីមន្ត្រី និង  អ្នកជំនួញមួយចំនួន ដើម្បីយក ទៅកសាងសាលារៀន ឬ មន្ទីរពេទ្យនានា និងបានដំឡើងមុខងារឲ្យពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សួន មន្នីលីណា ហៅ ម៉ាប់  ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ។

ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចសាខា Wing (ដាក់ដក វេលុយ) ក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈជននេះ បានមកទទួលប្រាក់វេ ពីជនរង គ្រោះ  តាមការបោកប្រាក់របស់ខ្លួន។ ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់បឋមពីបទ «ក្លែងតួនាទីជា មន្ត្រីសាធារណៈ និងឆបោក» ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ សួន មន្នីលីណា នៅចំពោះមុខសមត្ថកិច្ច អាវុធហត្ថលើផ្ទៃប្រទេស  បាននិយាយថា ឪពុកខ្លួនជាអ្នកទូរស័ព្ទ ទៅឆបោក ហើយឲ្យខ្លួនជាអ្នក ទៅដកលុយតាម Wing ក្នុងខេត្តស្វាយ រៀង។

ជនសង្ស័យឈ្មោះ សួន មន្នីលីណា មិនអាចទាក់ទង ដើម្បី សុំការបំភ្លឺបានឡើយ ចំពោះ ការចោទប្រកាន់រូបគាត់ ខាងលើនេះ នៅថ្ងៃអាទិត្យ ទី ១០ ខែ សីហា ២០១៤នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles