កំពង់ចាម ៖ កម្លាំង នគរបាល អាជ្ញាធរ អភិបាល ស្រុកកោះសូទិន ព្រមទាំងមានការចូលរួមដឹកនាំ ពីសំណាក់ តំណាងរាស្រ្ត លោក ងួន ស៊ឹមអាន កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានបន្តជួយរុះរើ ផ្ទះប្រជាពលរដ្ឋ នៅភូមិទី៨ ឃុំកោះសូទិន ខេត្តកំពង់ចាម ដោយសារតែ ផ្ទះទាំងនោះ ប្រឈម និងបាក់ចូលទឹកទន្លេ និងលិចទឹក។
មន្រ្តីនគរបាល ស្រុកកោះសូទិន បានថ្លែងឲ្យដឹងថា អភិបាលស្រុក លោក ផេន សុផល និងលោកតំណាងរាស្រ្ត ងួន ស៊ឹមអាន បានដឹកនាំកម្លាំង អាជ្ញាធរ និងកម្លាំងនគរបាល ជាច្រើននាក់ ព្រមទាំង ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជួយរុះរើ ជៀសវាង ការបាក់ចូលទន្លេ និងលិចលង់។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានជួយឧបត្ថម្ភ ថវិកាចំនួន៤០ម៉ឺនរៀលផងដែរ ជូនដល់ម្ចាស់ផ្ទះ ក្នុងនោះ លោកអភិបាលស្រុក ចំនួន២០ម៉ឺនរៀល តំណាងរាស្រ្តចំនួន១០ម៉ឺនរៀល និងសប្បុរសចំនួន១០ម៉ឺនរៀល៕