Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧបនាយករដ្ឋមន្ត្រីចិន នឹងចូលជួបជាមួយ ប្រធានធនាគារពិភពលោក

$
0
0

ប៉េកាំង៖ លោកឧបនាយករដ្ឋមន្ត្រី Li Keqiang បានជួបជាមួយលោក Jim Yong Kim ដែលលោកជាប្រធានធនាគារពិភពលោក កាលពីថ្ងៃពុធមុននេះ ក្នុងគោល បំណងដើម្បីផ្លាស់ប្តូរទស្សនៈវិស័យគ្នាទៅវិញទៅមក ដោយការពឹងផ្អែកទៅលើកិច្ច សហប្រតិបត្តិការរវាងប្រទេសចិន និងធនាគារពិភពលោក។

លោកលី ក៏បានមានប្រសាសន៍ថា ចិនបានថែរក្សាកិច្ចសហប្រតិបត្តិការល្អដែលប្រកប ដោយភាពជោគជ័យ នៅតាមតំបន់ផ្សេងៗគ្នាជាមួយធនាគារពិភពលោកអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។

លោកលីបានបន្តទៀតថា កិច្ចសហប្រតិបត្តិការចំណេះដឹងទ្វេភាគីគឺល្អណាស់ ហើយ ជាពិសេស ការបង្កើតបាននូវភាពរីកចម្រើនឥតឈប់ឈរ នារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ដែលការធ្វើកិច្ចសហប្រតិបត្តិការគឺជាប្រយោជន៍សំរាប់ចិន ក្នុងគោលបំណ ងដើម្បីបង្កើនចំណេះដឹងតាមរយៈការសិក្សាពីបទពិសោធន៍អន្តរជាតិ នៅចំពេល ដែលប្រទេសជាតិមានអភិវឌ្ឍន៍ទៅមុខ។

លោកលី បានគូសបញ្ជាក់ថា ចិនបានក្លាយប្រទេសដែលមានចំណូលមធ្យម ថ្វីបើការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនមិនទាន់ស្មើគ្នាក៏ដោយ ហើយលោកក៏បានបញ្ជាក់ បន្ថែមទៀតថា ប្រទេសនេះមានភាពមិនស្មើគ្នា ជាក់ស្តែងចំពោះការអភិវឌ្ឍន៍នៅតាម ជនបទ និងទីក្រុង។

លោកលីបន្ថែមទៀតថា នៅពេលដែលគម្លាតជនបទ និងទីក្រុងខុសគ្នាស្រឡះ គឺមានន័យថា សក្តានុពលមធ្យម ហើយប្រទេសចិនមានសក្តានុពលយ៉ាងខ្លាំងសំរាប់ ការអភិវឌ្ឍន៍នៅតាមតំបន់នគរូបនីយកម្ម អស់រយៈជាច្រើនទស្សវត្សរ៍។

លោកលី បន្តទៀតថា «ដើម្បីឲ្យមានការរីកចម្រើននគរូបនីយកម្ម យើងគួរតែទទួលយកការតម្រង់ទិសដៅក្នុងអភិវឌ្ឍន៍ ដែលកើតឡើងក្នុងពេលជាមួយគ្នានៃឧស្សាហូបនីយ កម្ម,នគរូបនីយកម្ម,ខាងកសិកម្ម,និងទំនើបនីយកម្ម»។

លោកបន្តទៀតថា «សន្តិសុខស្បៀងអាហាររបស់ចិន គួរតែត្រូវបានធានាឲ្យប្រាកដ។ នៅគាដដែលនោះ យើងត្រូវតែចាត់ទុកថា សំខាន់ជាង
នេះទៅទៀត ក្នុងគោលបំណង ដើម្បីការអភិវឌ្ឍន៍បៃតង និងការសន្សំសំចៃថាមពលឲ្យកាន់រឹងមាំឡើង»។

បើយោងតាមលោកលី ការធ្វើកំណែទម្រង់របស់ចិន គួរតែបានធ្វើអោយកាន់ តែខ្លាំងឡើង នូវការអិវឌ្ឍន៍សង្គមឲ្យកាន់តែរឹងមាំ និងការលើកកម្ពស់សេវ៉ារដ្ឋជាមូល ដ្ឋានរបស់ខ្លួន។ កាតព្វកិច្ចទាំងអស់នេះ ត្រូវឲ្យមានគោលទស្សនៈវិស័យ អន្តរជាតិ បទពិសោធន៍ទៅថ្ងៃអនាគត។

ចិននឹងមានឆន្ទៈក្នុងគោលបំណងដើម្បីចូលរួមការសិក្សាស្រាវជ្រាវនគរូបនីយកម្មពិ ភពលោក ខណៈពេលដែលចិនកំពុងចូលសិក្សាសកលវិទ្យាល័យនានា និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ដើម្បីចូលរួមការសិក្សាស្រាវជ្រាវដើម្បីកសាងការងារ និងគម្រោងទៅថ្ងៃមុខ។

លោកលីបន្តថា ប្រសិនបើចិនអាចដើរតាមមាគ៌ានគរូបនីយកម្ម ចិននឹងកើន ប្រាក់ចំណូល ជាច្រើនដល់ជនជាតិចិន និងព្រមទាំងពិភពលោកផងដែរ។

លោកគីម ក៏បានឯកភាពនូវសំណើររបស់លោកលី ដែលលោកបានមានប្រសាសន៍ថា ការតម្រង់ទិសនគរូបនីយកម្មរបស់ចិន នឹងផ្តល់ផលិតផលទីផ្សារយ៉ាងច្រើន និងអ្វីដែលបានជួបប្រទះបទពិសោធន៍ពីមុនៗមក ដើម្បីឆ្ពោះទៅកាន់ពីភពលោក។

លោកគីមបានមានប្រសាសន៍ថា ធនាគារពិភពលោក នឹងមានបំណង ដើម្បីធ្វើកិច្ច សហប្រតិបត្តិការគ្នាជាមួយនគរូបនីយកម្មរបស់ចិន ដែលចិនមានសារៈសំខាន់យ៉ាង ខ្លាំងសម្រាប់ធនាគារពិភពលោក ដើម្បីធ្វើឲ្យមានគំនិតការអភិវឌ្ឍន៍ និងបង្កើនការរីក ចម្រើនជីវភាពក្រីក្រឲ្យកាន់តែប្រសើរឡើង៕

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>