Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រកាសតែងតាំង ប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តក្រចេះ

$
0
0

ក្រចេះ ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ លោក រស់ ដាវុធ ត្រូវបានរដ្ឋាភិបាលតែងតាំង ប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ក្រោមការអញ្ជើញជាអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ ។

នៅចំពោះមុខ គណៈអធិបតី ក្នុងពិធីនោះ លោក រស់ ដាវុធ ដែលទើបតែងតាំងថ្មី បានសម្តែងនូវការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចការងារ ដែលក្រសួងមុខងារសាធារណៈប្រគល់ឲ្យ ដោយខិតខំប្រឹង ប្រែង ធ្វើយ៉ាងណាឲ្យសម្រេចតាមផែនការ ។ ជាមួយគ្នានោះ លោកខិតខំអនុវត្តតាមគោលការណ៍ កំណែទម្រង់ ប្រាក់បៀវត្ស មន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

លោកប្រធានមន្ទីរ ក៏បានប្តេជ្ញាចិត្ត និងសហការជាមួយអាជ្ញាធរខេត្ត រួមនឹងតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត ដើម្បីអនុវត្តការងារឲ្យល្អរលូន ក្នុងការគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ ទាំងក្របខ័ណ្ឌ និង បុគ្គលិកកិច្ចសន្យា រួមទាំងបុគ្គលិកបណ្តែត នៅតាមបណ្តាមន្ទីរអង្គភាពនីមួយៗ ។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សម្រាប់ការ មកកាន់ដំណែងជាប្រធានមន្ទីរថ្មី មិនមែនឲ្យមកឡើងកាន់តំណែង ជាប្រធានមន្ទីរ ដើម្បីតែបានកញ្ចប់ ថវិកាសម្រាប់ចាយវាយតែប៉ុណ្ណោះទេ គឺត្រូវបំពេញកាតព្វកិច្ចតួនាទីការងាររបស់ខ្លួនឲ្យល្អបំផុត។

ក្នុងនោះបានសង្កត់ធ្ងន់ ទៅលើការជួយសម្របសម្រួល រាល់កិច្ចការគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ ការ ដំឡើងឋានន្តរស័ក្តិ ឲ្យមន្រ្តីរាជការ ដែលមានគុណសម្បត្តិ រួមទាំងការរៀបចំកាំប្រាក់បៀវត្ស និងការ ប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីរាជការថ្មីផងដែរ និងបានក្រើនរម្លឹកឲ្យប្រធានមន្ទីរ និងអាជ្ញាធរខេត្ត រួមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ កុំភ្លេចដំឡើងឋានន្តរស័ក្តិ ឲ្យកូនចៅរបស់ខ្លួន ជៀស វាងពួកគេ មានការសោកស្តោយនៅក្នុងជីវិតរបស់ពួកគេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>