តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ជប៉ុន រាយការណ៍ឱ្យដឹងថា ដោយសាររីករាលដាល វីរុស អេបូឡា រឺខ្មែរហៅថា ជំងឺ គ្រុនឈាម នៅអាហ្រ្វិកខាងលិច បានផ្តាច់ផ្តិលជីវិតមនុស្សជាង១ពាន់ និងនៅបន្តកើនឡើងឥតស្រាកស្រាននោះ ប្រទេសជប៉ុនបានសម្រេចចិត្តដកបុគ្គលិក បំរើការងាររបស់ខ្លួនចេញពីប្រទេសហ្គីណេ លីប៊ីរីយ៉ា សេរ៉ាឡេអូន។
ប្រភពដដែលបន្តថា ការដកបុគ្គិកទាំងអស់ដែលមិនត្រូវបានគេប្រាប់ចំនូន កើតឡើងក្រោយពីបុគ្គលិក សុខាភិបាលចិនចំនួន៨នាក់ ដែលព្យាបាលអ្នកជំងឺដោយសារឆ្លងមេរោគអេបូឡា ដ៏កាចសាហាវនោះ ត្រូវបានដាក់ឱ្យដាច់ឡែកមកនោះ។
លោក Yuho Hayakawa អ្នកនាំពាក្យអង្គការJICA ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានថ្លែងឱ្យដឹងថា “យើងរំពឹងថា ពួកគេជំលៀសបុគ្គលិកទាំងនោះ ឱ្យអស់ចេញពីតំបន់ទាំងនោះ ក្នុងរយៈពេល២រឺ៣ថ្ងៃនេះ”។ តែយ៉ាងណាក៏ដោយ បុគ្គលិកទាំងនោះ មិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនោះទែ នោះក៏ដោយសារតែ ពួកគេអត់មានអាការៈសង្ស័យនោះឡើយ៕