Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្មែរក្រោម​ព្រមាន ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ បើគ្មាន​ចម្លើយ​វិជ្ជមាន ពី​ក្រសួង​ការបរទេស

$
0
0

ភ្នំពេញ៖ គ្រានដែលបាតុកម្មលើកទី៣ រយៈពេល៣ថ្ងៃ ដោយមិនទទួលបានលទ្ធផល តាមការគ្រោងទុកនោះ ក្រុមអ្នកតវ៉ា ព្រះសង្ឃ ពលរដ្ឋ និងយុវជនខ្មែរក្រោម បានព្រមានថា នឹងធ្វើបាតុកម្មតវ៉ា ទ្រង់ទ្រាយធំជាថ្មីម្តងទៀត បើសិនជាគ្មានការចម្លើយវិជ្ជមានណាមួយ ពីក្រសួងការបរទេសកម្ពុជា លើសំណុំរឿងបំភ្លៃប្រវត្តិសាស្រ្ត របស់អ្នកនាំពាក្យស្ថានទូតវៀតណាមទេនោះ។

ក្រុមអ្នកតវ៉ាជាព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនខ្មែរកម្ពុជា ក៏ដូចជាខ្មែរកណ្តាល បានបិទបញ្ចប់ការតវ៉ាលើកទី៣ រយៈពេល៣ថ្ងៃ (១១-១៣ ខែសីហា) របស់ខ្លួនហើយនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។ ការជួបជុំតវ៉ារយៈពេល៣ថ្ងៃនេះ នៅមុខស្ថានទូតវៀតណាម ទាមទារឲ្យអ្នកនាំពាក្យ ស្ថានទូតវៀតណាម ទ្រឹង វ៉ាន់ថុង សូមទោសជា សាធារណៈនូវពាក្យសម្តី បំភ្លៃប្រវត្តិសាស្រ្តថា «ដែនដីភាគខាងត្បូង នៃប្រទេសវៀតណាម ជាដែនដីដ៏យូរលង់របស់ វៀតណាម» នេះ មិនទទួលបានលទ្ធផល ជាផ្លែផ្កាអ្វីនោះឡើយ។

ការតវ៉ារបស់ខ្មែរក្រោម លើកទី៣នេះ បានធ្វើឡើងដោយបានជួបជុំ នៅលើទីលានប្រជាធិបតេយ្យ និង មុខស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន និងមានការដង្ហែក្បួន តាមដងវិថីផងដែរ។ ការតវ៉ាបានរំលេចនូវបដា និងសម្រែកទាម ទារ ក៏ដូចរំលឹកឡើងវិញ នូវប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោម ព្រមទាំងបង្ហាញពីអំពើឃោរឃៅ របស់រដ្ឋាភិបាលវៀតណាម ធ្វើទៅលើពលរដ្ឋខ្មែរក្រោម។

លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ថា ក្នុងរយៈពេល៣ថ្ងៃ ដែលក្រុមបាតុករធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម និង យកញត្តិទៅដាក់នៅ ស្ថាប័នពាក់ព័ន្ធមួយចំនួននោះ ខាងក្រសួងការបរទេសខ្មែរ បានបទទួលយកញត្តិពី ខាងសមាគមហើយ ហើយសមាគមកំពុង តែរង់ចាំចម្លើយផងដែរ។

លោកបានបញ្ជាក់ថា «យើងនឹងប្រជុំគ្នាបន្តទៀត ដើម្បីនឹងធ្វើអ្វីមួយបន្តទៀត (បាតុកម្ម) យើងនឹងធ្វើការតវ៉ាបន្តទៀត ទីមួយយើងចាំស្តាប់ ក្រសួងការបរទេសខ្មែរ ដើម្បីធ្វើការជាមួយរដ្ឋាភិបាល យួនយ៉ាងម៉េចទៀត ហើយលទ្ធផលយ៉ាងម៉េចនោះ យើងនឹងត្រូវធ្វើអ្វីបន្តទៀត។ ក្រសួងការបរទេសខ្មែរ បានទទួលញត្តិរបស់សមាគម ហើយហើយឥឡូវខ្ញុំកំពុងចាំមើល»។

ការតវ៉ានៅថ្ងៃទី៣ ម្សិលមិញនេះ ព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ស៊ីម សុវណ្ណឌី គង់នៅវត្តស្ទឹងមានជ័យ បានដួលសន្លប់ស្តូកស្តឹង នាម៉ោងប្រមាណ ៣ និង៥០នាទីរសៀល ពេលកំពុងតវ៉ានៅមុខ ស្ថានទូតវៀតណាម ដោយ សារតែអាកាសធាតុក្តៅ ហើយព្រះអង្គបាន គង់នៅលើថ្នល់អស់ជាច្រើនម៉ោង កណ្តាលថ្ងៃក្តៅខ្លាំង ធ្វើឲ្យអស់ព្រះកាយពល ឈានដល់ការសន្លប់តែម្តង។ ការតវ៉ាលើកទី៣នេះ ក្រុមអ្នកតវ៉ា ក៏បានធ្វើឲ្យមានការផ្ទុះកំហងខ្លាំង ឈានដល់ដុតទង់ជាតិ របស់ប្រទេសវៀតណាមផងដែរ។

ក្រុមអ្នកតវ៉ា ក៏បានគំរាមផងដែរថា ពួកគេនឹងបំផុសចលនាមិនប្រើទំនិញ និងចំណីអាហាររបស់វៀតណាម នោះទេ បើគ្មានអ្នកនាំពាក្យ ទ្រឹង វ៉ាន់ថុង មិនចេញមកសុំទោស ជាសាធារណៈតាមការទាមទារ របស់ពួកគេទេនោះ។

សំណេរប្រវត្តិសាស្រ្តរបស់អ្នកនិពន្ធជាច្រើន លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាងត្បូងរបស់ ប្រទេសវៀតណាម ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាលបារាំង ពេលដាក់អាណានិគម លើប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ស្រុកនោះឡើយ។ ផ្ទៃដីដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា) ។

តឹកតាងបញ្ជាក់យ៉ាងច្បាស់ទៀតនោះ នាពេលបច្ចុប្បន្នលើទឹកដីទាំងនេះ មានប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប របស់ខ្មែរជាច្រើន ផ្សេងទៀត ។

កំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជា បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វបែបយ៉ាង លើប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់ អ្នកតស៊ូខ្មែរក្រោមជាច្រើននាក់ ក្នុងបំណងលុបបំបាត់ឲ្យអស់ នូវវប្បធម៌ខ្មែរលើដែនដីភាគខាងត្បូង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>