ភ្នំពេញ ៖ ក្រុមគ្រួសារពលករខ្មែរ ៣នាក់ ស្លាប់ដោយការបាក់អគារ នៅប្រទេសថៃ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៤ ទទួលបានសំណង ក្នុងម្នាក់ៗចំនួន ៦៥០០០បាត និងអ្នករបួសទទួល បានសំណង ៥០០០០បាត និងចេញថ្លៃព្យាបាលទាំងអស់ ។
តាមរយៈសេចក្ដីជូនដំណឹង របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែល បានមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១៥ ខែសីហា នេះ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ កំពុងធ្វើការជាមួយមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងទាមទារសំណងបន្ថែមទៀត ជូនគ្រួសារ សព និងអ្នករបួស ។
បើតាមលោក កុយ គួង សពពលករខ្មែរទាំង៣ នាក់ ត្រូវបានយកចេញពីគំនរអគារបាក់បែកអស់ ហើយ ។ គ្រួសារនៃសព បានសម្រេចបូជា នៅប្រទេសថៃរួចយកធាតុត្រឡប់មកប្រទេសកម្ពុជាវិញ ៕