កណ្តាលៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលប៉ុស្តិ៍ឈើខ្មៅ សហការជាមួយ មន្ត្រីជលផល រួមមាន លោក ផុន ចេតនា រដ្ឋបាលជលផលចតុមុខ ( ប្រចាំនៅចំណុច ព្រែកស្ទឹង ) ២- លោក អយ ជាង សង្កាត់នេសាទស្រុកកោះធំ ៣- លោក ទែន សុខ ក្រុមប្រឹក្សាឃុំ ឈើខ្មៅ ៤- លោក សៀប លីម នាយប៉ុស្តិ៍ ឈើខ្មៅ និង នាយរងបុស្តិ៍ ៥- លោក មេភូមិក្បាលជ្រោយបានចុះរឹបអូស និងប្រមូល ស្បៃមុង
សៃ យឺន ដែលដាក់ក្នុងភូមិសាស្រ្ត ឃុំឈើខ្មៅ។
ប្រតិ្តបតិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានរឹបអូស ស្បៃមុង ប្រវែង ២៥០០ ម៉ែត្រ, មាត់លូចំនួន ៣៥មាត់, បង្គោល ចំនួន ១២០០ ដើម, ចាក់លែងកូនត្រីបាន ៣៥០ គីឡូក្រាម។
ក្រោយពេលបង្រ្កាបបាន កម្លាំងសមត្ថកិច្ចចំរុះបានធ្វើការ ដុតបំផ្លាញចោល រាល់ឧបករណ៍នេសាទខុសច្បាប់ ខាងលើ នៅចំណុច ចុងព្រែកហម ក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ នៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃដដែល៕