កណ្តាល ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅអធិការដ្ឋាន ស្រុកកៀនស្វាយ មានបើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃសកម្មភាព ការងារគ្រប់ផ្នែក ក្នុងរយៈពេលមួយឆ្នាំ ធៀបទៅនឹងកំណែទម្រង់ យុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាល និងទិដៅការងាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ សេចក្តីណែនាំរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ។
កិច្ចប្រជុំធ្វើឡើង ក្រោមវត្តមាន លោក ប៉ា សំអិត និងមានការចូលរួម ពីអស់លោកអធិការរងទទួលផែន និងនាយ នាយរងប៉ុស្តិ៍ទាំង៨ ចំណុះឲ្យស្រុក ។
ក្មុងកិច្ចប្រជុំនេះដែរ លោកអធិការរងទទួលផែន ក៏ដូចជាលោកនាយប៉ុស្តិ៍ទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលអនុវត្តកន្លងមក ដូចជា ប៉ុស្តិ៍ខ្លះមានកម្លាំងតិចមិនសមាមាត្រទៅ នឹងប្រជាពលរដ្ឋ ខ្វះខាត់សម្ភារៈ ក្នុងការបំពេញ ការងារ បញ្ហាប្រឈមពេលធ្វើ អត្តសញ្ញាណប័ណ្ណ ការងារព្រហ្មទណ្ឌ បញ្ហាប្រឈមលើការគ្រប់ ប្រជាពលរដ្ឋ និង បញ្ហាប្រឈមមួយចំនួនទៀត ។
លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានលើកឡើងថា ពីមុនប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ជាមួយសមត្ថកិច្ចថា បានបម្រើសេវាសាធារណៈ ជូនពួកគាត់មិនបានល្អ មានការយឺតយ៉ាវតែនៅក្នុងអាណត្តិទី៥ នេះ ក្រោមការកែទម្រង់ របស់រាជរដ្ឋាភិបាល និងមានការចង្អុលណែនាំពី អគ្គស្នងការនគរបាលជាតិ ក៏ជាស្នងការនគរបាល ខេត្តកណ្តាល ការបម្រើសេវាជូន ប្រជាពលរដ្ឋមានលក្ខណៈល្អ ហើយពុំមានលេចឮពាក្យ រិះគន់ពីប្រជាពលរដ្ឋនោះទេ និងមិនអត់អោន អោយបុគ្គលណា ដែលបានប្រព្រឹត្តខុសទៅនឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ ដោយយកតួនាទី ភារកិច្ចរបស់ខ្លួនទៅប្រព្រឹតអំពើខុសឆ្គងនោះ ។
លោកអធិការ ប៉ា សំអិត បានសង្កក់ធ្ងន់ថា បញ្ហាប្រឈមកន្លងមក គឺជាបទពិសោធន៍ សម្រាប់យកមកអនុវត្ត នាពេល ខាងមុខ ហើយត្រូវខិតខំពង្រឹងផ្ទៃ ក្នុងមានសាមគ្គីភាពល្អ រួមគ្នាអនុវត្តអោយខាងតែ បាននូវរាល់បញ្ហាប្រឈមដែល កើតឡើង ។ អ្វីដែលសំខាន់ គឺយើងត្រូវមានឆន្ទៈក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឆន្ទៈនេះ គឺជាកត្តាសំខាន់ណាស់ ដែលជំរុញទឹកចិត្តយើងអោយ បំពេញភារៈកិច្ចបានល្អ និងឈានទៅអនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាព ៕