Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងការងារ និង GMAC ទទួលស្គាល់ថា កម្មករមានការដួល សន្លប់ច្រើនមួយ រយៈពេលនេះ

$
0
0

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះ មានការកើនឡើង នៃចំនួនកម្មករ-កម្មការិនី ដែលបាន ដួលសន្លប់នៅតាមរោងចក្រ ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល នៅថ្ងៃអាទិត្យនេះ នាភោជនីយដ្ឋាន Rock Grill BBQ រៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ស្ដីពី អំពីឧប្បតិ្តហេតុ ដួលសន្លប់ នៅក្នុងឧស្សាហកម្មកាត់ដេរ ហើយនិងវិធានការថែទាំសុខភាព និងសុវត្ថិភាព នៅតាមរោងចក្រ ដោយមានការ ចូលរួមពីមន្ត្រីក្រសួងការងារ GMAC អង្គការពលកម្មអន្តរជាតិ (ILO) និងកម្មករ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ កញ្ញា ហុក ណារិន អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់របស់ CCIM ថ្លែងថា គោលបំណងនៃកិច្ចពិភាក្សា តុមូលនេះ គឺដើម្បីឲ្យកម្មករ ជួបជាមួយគ្រប់អ្នកពាក់ព័ន្ធ ដើម្បីបង្ហាញពីការលំបាក របស់ពួកគេប្រឈមនឹង ការដួលសន្លប់ និងបញ្ហាដទៃទៀត។

អ្នកនាងបន្តថា" ជាការឆ្លើយតបភាគីពាក់ព័ន្ធក្នុងនោះខាងក្រសួងការងារ និង GMAC គាត់បាន ទទួលស្គាល់ថា មានការកើនឡើង នៃចំនួនកម្មករដួលសន្លប់មួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែគាត់បានទម្លាក់ កំហុសមក ខាងកម្មករវិញថា មូលហេតុនៃការដួលសន្លប់ ដោយសារតែកម្មករ គាត់បរិភោគមិនគ្រប់គ្រាន់ និងមានការចាយ ត្បិតត្បៀត ដើម្បីទុកលុយផ្ញើទៅគ្រួសារ និងទុកលុយដើរលេង" ។

អ្នកនាង ហុក ណារិន បានបញ្ជាក់ថា ខាងក្រសួងការងារគាត់បានលើកឡើងថា បញ្ហានៃការដួល សន្លប់របស់ កម្មករ ត្រូវបានក្រុមអធិការការងារ របស់ក្រសួងចុះត្រួតពិនិត្យជា ហូរហែ និងបានសំណូមពរ ដល់កម្មករលើក បញ្ហារបស់ពួកគេ អធិការការងាររបស់ក្រសួង។ សម្រាប់ GMAC ត្រូវបានកញ្ញា ហុក ណារិន បន្ថែមថា GMAC គាត់បានលើកឡើងថា ការដួលសន្លប់កំហុស មិនមែនធ្លាក់ទៅលើតែនិយោជក់ម្នាក់នោះទេ គឺមកពីកម្មករ ដែលមានការត្បិតត្បៀត ក្នុងការចំណាយ ។

បើតាមអ្នកនាង ហុក ណារិន សម្រាប់ CCIM បានរកឃើញថា ចំនួនកម្មករដួលសន្លប់មានការកើនឡើង ជាងឆ្នាំ ២០១៣ បើប្រៀបធៀបរយៈពេលដូចគ្នាត្រឹមរយៈពេល៦ខែ ។

លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋាន អធិការកិច្ចរបស់ក្រសួងការងារថ្លែងថា ចំពោះបញ្ហានៃការដួល សន្លប់របស់ កម្មករក្រសួង បានសម្រេចបង្កើតនាយកដ្ឋានអធិការកិច្ចការងារ តែមួយ ដែលមាន៨អង្គភាពចែកចេញ ២៤ក្រុមក្រោម អគ្គនាយកដ្ឋានការងារ ដើម្បីត្រួតពិនិត្យបញ្ហានានា ដែលកើតមាននៅក្នុងរោងចក្រ។

លោកថា " មានករណីខ្លះក្រុមអធិការកិច្ចចុះ ទៅផ្ទាល់ដល់រោងចក្រមានការ ឃុបឃិតគ្នារវាងសហជីព និងរោងចក្រថា កម្មករធ្វើការត្រឹមត្រូវ ទៅតាមម៉ោងកំណត់"។ លោក អ៊ុក ចាន់ធូ បន្ថែមថា មូល ហេតុ ដែលធ្វើឲ្យកម្មករមាន ការដួលសន្លប់មកពីកត្តាជីវសាស្ត្រ និងគីមីសាស្ត្រ ។

បើតាមរបាយការណ៍ របស់គណៈកម្មការស៊ើបអង្កេត និងស្រាវជ្រាវ របស់បេឡាជាតិរបបសន្តិសុខសង្គមឲ្យដឹងថា ករណីដួលសន្លប់នេះ គ្រាន់តែរយៈពេលជិត ៨ខែដើមឆ្នាំ២០១៤ នេះមានជាង ១០០០នាក់ ខណៈឆ្នាំ២០១៣ មានត្រឹមតែជាង ៩០០នាក់ប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>