កោះកុង ៖ ដោយបានមើលឃើញ នៅភាពស្រលាញ់នៅព្រៃធម្មជាតិ ពណ៌បៃតង របស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមតំបន់ មាត់ព្រែកដែលពួកគាត់ រស់នៅរាល់ថ្ងៃ ហើយបានសហការ ជាមួយសហគមន៍ តំបន់ការពារធម្មជាតិ បឹងកាឆាង បាននាំគ្នាចូលរួមដាំកូនកោងកាង ដើម្បីរក្សានៅបរិស្ថាន ឱ្យមានសោភ័ណភាព កាន់តែរស់រវើក ស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិ ចូលមកកំសាន្ដឱ្យបានច្រើន ដើម្បីកាត់បន្ថយនៅភាពក្រីក្រ របស់ប្រជាពលរដ្ឋ បានមួយកំរិត និងកាត់បន្ថយនៅឧស្ម័នជាតិពុល បានច្រើនផងដែរ ហើយរក្សាបាននូវ ជម្រកមច្ឆាជាតិបក្សាបក្សី។ល។ ហើយអ្វីដែលគួរឱ្យមាន ការចាប់អារម្មណ៍នៅទិដ្ឋភាព ដាំកូនកោងកាងនេះ ដោយមើលឃើញ នៅភាពយ៉ាងសកម្ម របស់ប្រជាពលរដ្ឋ និងសមាគមន៏តំបន់ការពារធម្មជាតិ ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជា ប្រធានសាខា សមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដក្រុម១២ ខេត្ដកោះកុង បានដឹកនាំសមាជិកក្នុងក្រុមជាង ៥០នាក់ ដើម្បីទៅចូលរួមដាំ កូនកោងកាងដាំកូនកោងកាង ដែលមានចំនួន ២ម៉ឺនដើម ដែលមានផ្ទៃដីចំនួន ២ហិចតា និងមានប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះចំនួន ១៣៥គ្រួសារ និងសិស្សានុសិស្សចំនួន ៣៥នាក់ ហើយមានការសមាគម ខាងគំរោងដាំបណ្ដុះកូន កោងកាងនេះផងដែរ ។
លោក ឡន រិទ្ធ ប្រធានសមាគមតំបន់ការពារធម្មជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះលោកមាន ការសប្បាយ ដោយបានមើលឃើញនៅទឹកចិត្ដប្អូនៗ ជាយុវសិស្សនិងជាសមាជិកសមាជិកា យុវជនស្ម័គ្រចិត្ដក្រុម១២ បានយល់យ៉ាង ពីព្រៃធម្មជាតិ ដែលមានសារៈប្រយោជន៍ច្រើន នៅក្នុងបណ្ដាសង្គមរបស់យើង មិនថាប្រទេស ណានោះទេ គឺត្រូវការព្រៃ ធម្មជាតិទាំងអស់។ ហើយសមាគមរបស់លោករាល់ថ្ងៃនេះ មានគម្រោងបណ្ដុះ កូនកោងកាង បានចំនួន ៤២១៦០ដើម សម្រាប់ដាំ ហើយរយៈពេល២ថ្ងៃនេះ លោកត្រូវដាំកូនឈើនេះឱ្យបានចំនួន ៤ម៉ឺនដើម ក្នុងផ្ទៃដីចំនួន ៤ហិកតា និងមានគំរោងដាំបន្ដទៀតនៅថ្ងៃក្រោយ ។ សមាជិកសមាជិកាសមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដ ដែលទៅចូលរួមដាំកូនកោងកាង បាននិយាយប្រាប់ឱ្យដឹងថា ការដាំកូនឈើថ្ងៃនេះ ពូកគាត់មានការសប្បាយចិត្ដណាស់ ដោយឃើញប្រជាពលរដ្ឋ ចូលរួមជា សហគម ដោយទឹកចិត្ដរីករាយ ទោះមានការពិបាកយ៉ាងណាក៏ដោយ គឺដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា មិនមែនសម្រាប់បុគ្គលណាម្នាក់ឡើយ ហើយបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីទឹកចិត្ដដែលពួកគាត់ ស្រលាញ់នៅព្រៃធម្មជាតិ ។
សូមបញ្ចាក់ថា ការដាំកូនកោងកាង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ ស្ថិតនៅភូមិ បឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ៕