Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្ពានឆ្លងកាត់ ទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរ បណ្តោះអាសន្ន

$
0
0

ស្ទឹងត្រែង៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ដែលជាស្ពានឆ្លងកាត់ ទន្លេមេគង្គ ប្រវែង ១.៧៣១ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង បើកឲ្យធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្នហើយ នៅព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ បានប្រកាសអនុញ្ញាតឱ្យ យានយន្តគ្រប់ប្រភេទ និង ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាបណ្តោះ អាសន្ន ដោយសាររដូវវស្សាឆ្នាំនេះ ទឹកជំនន់ទន្លេមេគង្គបានជន់ឡើងខ្លាំង នាំឱ្យការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ របស់ប្រជាពលរដ្ឋជួបការលំបាក។

ក្រោយពីប្រកាសដាក់ឲ្យ ដំណើរការបណ្តោះអាសន្ននាព្រឹកនេះ គេឃើញប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់ តែធ្វើដំណើរតាមទូក តាមកាណូត បាននាំគ្នាធ្វើដំណើរឆ្លងកាត់ស្ពានមួយនេះ ជាមួយទឹកមុខ យ៉ាង សប្បាយរីករាយ ។ នេះជាសមិទ្ធផលថ្មីសន្លាងប្រកបដោយសារៈប្រយោជន៍មួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា កើតចេញពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីបាន បញ្ចប់សង្រ្គាមរ៉ាំរ៉ៃទាំង ស្រុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង មានប្រវែង ១.៧៣១ម៉ែត្រ និងទទឹង ១៣,៥ ម៉ែត្រ។ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ៩ ភ្ជាប់ពីក្រុងស្ទឹងត្រែង ផ្លូវជាតិលេខ៧ ទៅកាន់ខេត្តព្រះវិហារ ដែលមានប្រវែង ១៤៤ គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ប្រមាណ ១១៦ លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន។ គម្រោងនេះ បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១១ ហើយគ្រោង នឹងបញ្ចប់ នៅខែមករា ឆ្នាំ២០១៦ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>