Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសម្នាក់ ដើរជីកទំពាំងទៅជាន់មីន ផ្ទុះស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ

$
0
0

បន្ទាយមានជ័យ ៖ បុរសម្នាក់ និងកូនស្រីម្នាក់ទៀត មានជីវភាព ខ្វះខាត ប្រពន្ធ ពិការ ទៅជីកទំពាំង នៅក្នុងព្រៃឬស្សី ដើម្បីយកមកលក់ សំរាប់ចញ្ចឹមជីវិត មិនបាន ប្រុងប្រយ័ត្នជាន់មីន បន្សល់ទុកតាំង ពីសម័យសង្គ្រាម បណ្តាលអោយ មនុស្សម្នាក់ស្លាប់ ។ ហេតុការណ៍ដ៏ អាណោចអាធ័មបង្សល់ បានបន្សល់ទុកកូន ប្រុសស្រី និងប្រពន្ធ អោយនៅ កំព្រាឪពុក ។

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នៅចំណុចអូរ ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅ ភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពពី សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ ឡូយ កើយ អាយុ៦៧ឆ្នាំ មានប្រពន្ធ ពិការស្វិតដៃជើង និងមានកូន ប្រុស-ស្រី ៥នាក់ ក្នុងបន្ទុករស់នៅ ភូមិតាឡី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចំណែកកូនស្រី ទៅជាមួយពុំបណ្តាល អោយរងរបួស អ្វីនោះទេ  ។

បើតាមប្រភព័ត៌មានពី នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ បានប្រាប់ឱ្យដឹងថា មុនពេល កើតហេតុ ជនរងគ្រោះនិងកូនស្រី បានដើរទៅរកជីកទំពាំងយកទៅលក់ ដោយកូនស្រី និងជនរងគ្រោះនៅចម្ងាយ ពីគ្នាប្រហែល១០ទៅ២០ម៉ែត្រលុះ ជីកទំពាំង បានមួយសន្ទុះ ក្រោយមក ស្រាប់តែបុរសរងគ្រោះដើរ ទៅជាន់មីនកប់ក្នុងដីនៅ ចំណុចខាង លើបណ្តាលឱ្យផ្ទុះឡើងត្រូវ ដាច់ជើងខាងស្តាំ និងអំបែងជះត្រូវពេញដងខ្លួនធ្វើឱ្យ ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ តែម្តង ។

ភ្លាមនោះ សមត្ថកិច្ច មូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុ ហើយមីនដែលជនរងគ្រោះដើរ ជាន់ជាប្រភេទមីន K58 ផលិតនៅ អតីតសហភាពសូវៀត កប់បន្សល់ទុកពីសម័យ សង្គ្រាម ។

នៅតំបន់ដែលជនរងគ្រោះជាន់មីនផ្ទុះស្លាប់នោះ ក៏មានដាក់ស្លាកសញ្ញា ហាមឃាត់ផងដែរ ដោយជនរងគ្រោះ ប្រហែលជាឃើញ ចំណុចខាងលើមានទំពាំងច្រើន ក៏ចូលទៅជីក ប្រហែលជាមិនជឿ ក៏ចូលទៅគ្រោះថ្នាក់ ដោយជាន់គ្រាប់មីន។ បន្ទាប់មក សមត្ថកិច្ចបាន ស្រាវជ្រាវ ទំនាក់ទំនងសាច់ញាតិមកទទួលដឹក សពយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីទទួលដំណឹង ហេតុការណ៍នេះ គេឃើញនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់តំណាងឲ្យយកថវិកា និងអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព ៕


Viewing all articles
Browse latest Browse all 8042

Trending Articles