ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ ម៉ូតូកង់បី ចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពី ជនសង្ស័យ រូបនេះ ជិះម៉ូតូកង់បី ដែលលួចបានកាល ពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យទី២៤ ខែសីហា នៅម្តុំចេនឡា ផ្សារដើមគរ យកទៅបិទតែម នៅម្តុំផ្សារអូឫស្សី។
ហេតុការណ៍ ក្របួចជាប់ ជនសង្ស័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃច័ន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ នៅម្តុំផ្សារអូឫស្សី កន្លែងបិទតែមម៉ូតូ ពោលគឺជិត សាលាសង្កាត់អូរឫស្សី១ ខណៈជនសង្ស័យ រូបនេះ យកម៉ូតូមួយគ្រឿងនោះ ទៅបិទតែមថ្មី ប៉ុន្តែគាប់ជួន ម្ចាស់កង់បី ប្រទះឃើញ និងស្គាល់ជា ម៉ូតូរបស់ខ្លួនដែលបាត់ ក៏ឃាត់ខ្លួន សួរនាំ និងឆែកឆេរទៅឃើញថា ពិតជារបស់ខ្លួនមែន ក៏ឃាត់ខ្លួនបញ្ជូន ទៅប៉ុស្តិ៍បឹងសាឡាង កន្លែងដែល ដាក់ពាក្យបណ្តឹង។
ប្អូនម្ចាស់ម៉ូតូកង់បីឈ្មោះ ទ្រី សុខហួត ភេទប្រុស អាយុជាង ៣០ឆ្នាំ បាននិយាយថា ម៉ូតូកង់បី ដែលបាត់នោះ គឺបាត់កាលពីវេលា ម៉ោង ៥ និង៣០ព្រឹក ថ្ងៃទី២៤ ខែសីហា នៅម្តុំខាងមុខ រោងមហា ស្រពចេនឡា ក្បែរផ្សារដើមគររូបគាត់ ទៅយកប្រពន្ធចូលទិញអីវ៉ាន់ក្នុងផ្សារ ដោយមិនបានចាក់ចោរត្រឹមត្រូវនោះទេ។
បច្ចុប្បន្ន ជនសង្ស័យដែលត្រូវ ក្រុមសមាគមអ្នក រត់ម៉ូតូកង់បី ចាប់ខ្លួនបាននោះ ត្រូវនាំខ្លួនមកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីសាកសួរបន្ថែម បញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕