Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជលផល ខេត្តកំពង់ឆ្នាំង ចាប់កូនត្រី រ៉សជាង១០ម៉ឺនក្បាល ព្រលែងចូល ក្នុងបឹងធម្មជាតិ

$
0
0

កំពង់ឆ្នាំង៖ កូនត្រីរ៉ស ប្រមាណជាង១០ម៉ឺនក្បាល ដឹកតាមរយៈ រថយន្តសាំយ៉ុង មួយគ្រឿង បំរ៉ុងយកទៅលក់ ចែកចាយ ចិញ្ចឹមដោយខុសច្បាប់ នៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប តែត្រូវកម្លាំង រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ នាយខណ្ឌរង លោក ប្រាក់ លាងហួរ ធ្វើការស្ទាក់ចាប់បាន រួចចាក់លែង ចូលទៅក្នុងបឹង ធម្មជាតិទន្លេសាប។

នាយខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានឲ្យដឹងថា រថយន្តដឹកកូនត្រី រ៉សនេះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2W-8006 ដឹកកូនត្រីរ៉ស ប្រមាណ ជាង១០ម៉ឺនក្បាល ហើយបើយោងតាមអ្នកបើកបរ រថយន្តនេះ បានឲ្យដឹងថា ពួកគេបានដឹកកូនត្រីចេញ ពីភ្នំឌឹន ខេត្តតាកែវ បំរ៉ុងយកទៅលក់ ចែកចាយ នៅក្នុងឃុំកំពង់ល្ហួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងលក់ចែកចាយ នៅតំបន់មាត់ខ្លា ស្រុកជីក្រែង ខេត្តសៀមរាប ប៉ុន្តែខណៈមកដល់ម្ដុំ ទួលក្រាំងក្នុងភូមិសាស្រ្ត ភូមិទ្រាជើងឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ត្រូវកម្លាំង រដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានតែម្ដង ។

ហេតុការណ៍ ចាប់រថយន្តដឹកកូនត្រី រ៉សខាងលើ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ លុះព្រឹកឡើងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ កូនត្រីរ៉សទាំងនេះ ត្រូវបានរៀបព្រលែង ឲ្យចូលទៅក្នុង បឹងធម្មជាតិ ទន្លេសាប ត្រង់ចំណុចខាង មុខស្ថាននីយ៍ ទឹកស្អាត ក្នុងភូមិសាស្រ្ត សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ពិធីព្រលែង កូនត្រីរ៉សជាង១០ម៉ឺនក្បាល ខាងលើនេះបានធ្វើឡើង ក្រោមវត្តមាន លោក ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង ផងដែរ ។

ក្នុងយុទ្ធនាការ បង្រ្កាបរថយន្តដឹកកូនត្រីរ៉សឆ្លងដែន មកលក់ចែកនៅក្នុងស្រុកនេះ សមត្ថកិច្ច រដ្ឋបាលជលផល បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ផងដែរ ហើយករណីនេះ លោក សេង ប៊ុនឈឿន បានអះអាងថា និងត្រូវពិន័យអន្ត្រកាលតាមច្បាប់ជលផល ៕


Viewing all articles
Browse latest Browse all 8042

Trending Articles