Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម សម្រុកយកម៉ូតូ នៅធ្វើស្លាកលេខ ជិត៧០០គ្រឿង ក្រោយនគរបាល រឹតបន្តឹងការ ចាប់ផាកពិន័យ

$
0
0

កំពង់ចាម ៖ ក្នុងរយះពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ម៉ូតូចំនួន៦៦៨គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកធ្វើស្លាកលេខ នៅមន្ទីរសាធារ ណការ ដែលចំនួននេះ អាចថា ជាការភ្ញាក់ផ្អើល និងមិនធ្លាប់កើតមាន តាំងពីដើមមក សម្រាប់ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ។

ការសម្រុកយកម៉ូតូ របស់ពួកគាត់ ទៅធ្វើស្លាកលេខ បន្តកន្ទុយគ្នា ហើយសឹងតែមន្រ្តី នៅកន្លែងធ្វើស្លាកលេខ ធ្វើមិនចង់ទាន់នោះ បានកើតឡើង ក្រោយពីនគរបាល ខេត្តកំពង់ចាម បានចាប់ផ្តើមបើក ប្រតិបត្តិការ រឹតបន្តឹង នៃការចាប់ ផាកពិន័យ នៅតាមដងផ្លូវ ។ មន្ដ្រីបម្រើការងារ នៅកន្លែងធ្វើ ស្លាកលេខ ម៉ូតូរបស់មន្ទីរសាធារណការ ខេត្ដកំពង់ចាម បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ មានម៉ូតូចំនួន២០៤គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកទៅធ្វើស្លាកលេខ ។

មន្រ្តីរូបនេះ បានបញ្ជក់ថា «សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ ម៉ូតូចំនួន២០៤ ត្រូវបានចុះបញ្ជីជាផ្លូវការ ហើយបូករួមទាំងថ្ងៃមុននោះ មានចំនួន ៦៦៨គ្រឿង»។ មន្រ្តីរូបនេះ បានបញ្ជាក់ផងដែរ ដោយឡែក ម៉ូតូដែលត្រូវប្រគល់ឲ្យមន្រ្តីគយ មានចំនួន ៥គ្រឿង សម្រាប់ថ្ងៃនេះ ហើយបូករួមទាំងថ្ងៃមុន មានចំនួន ២៧គ្រឿង ខណៈដែលម៉ូតូ នៅសល់ កន្លែងគយមាន ចំនួន ១៩គ្រឿង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ជាច្រើននាក់ នៅខេត្ដកំពង់ចាម ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បាននាំគ្នា សម្រុកទៅធ្វើ ស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការខេត្ដ ក្រោយពីមន្ដ្រី នគរបាល ខេត្ដកំពង់ចាម សហការជាមួយ សមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធ បានបើក ប្រតិបត្ដិការ រឹតបន្ដឹង នៃការចាប់ផាកពិន័យ ចំពោះប្រជាពលរដ្ឋ ទាំងឡាយណា ដែលប្រើប្រាស់ ម៉ូតូគ្មានស្លាកលេខ និងម៉ូតូគ្មានបង់ពន្ធត្រឹមត្រូវ ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានឱ្យដឹង ថា ក្រោយពីរឹតបន្ដឹង នៃការចាប់ផាកពិន័យ អ្នកបើកម៉ូតូ ដែលមិនគោរពច្បាប់ចរាចរនោះ បានជំរុញឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងខេត្ដកំពង់ចាម ទាំងនៅទីរួមខេត្ដ និងនៅ តាមបណ្ដាស្រុក បានយកម៉ូតូស៊េរីទំនើប របស់ពួកគេទៅធ្វើ ស្លាកលេខ ជាច្រើននាក់ ពិតប្រាកដមែន ។

លោកស្នងការ បានបញ្ជាក់ថា «អ្វីដែលយើងចង់បាន គឺបែបនេះ ម៉ូតូ ចាស់ៗ ដែលយើង អប់រំពួកគាត់នោះ ឥឡូវពួកគាត់ បានយកមកធ្វើ ស្លាកលេខ ផងដែរ»។ ក្រោយពីមានការ យោគយល់ និងពន្យារពេល ចំនួនពីរដង រួចមក កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលចរាចរ ខេត្ដកំពង់ចាម រួមសហការ ជាមួយកម្លាំង នគរបាល ពាក់ព័ន្ធ និងតាមបណ្ដា ក្រុង-ស្រុក ដឹកនាំដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើក យុទ្ធនាការ ចាប់ ផាកពិន័យ ចំពោះអ្នក ជិះម៉ូតូទាំងឡាយ ដែលមិនគោរព ច្បាប់ចរាចរ ក្នុងនោះ អត់ពាក់មួក សុវត្ថិភាព អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងពាក់ស្លាកលេខ ក្លែងក្លាយ ជាដើម ។

លោកស្នងការ បានបន្ដ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្ដកំពង់ចាម ហើយប្រើប្រាស់ ម៉ូតូមិនទាន់ មានស្លាកលេខនោះ ត្រូវរុះរាន់ទៅធ្វើ ស្លាក លេខនៅ មន្ទីរសាធារណការខេត្ដ ដើម្បីចុះ បញ្ជីស្លាកលេខ ហើយពេលទទួលបាន វិក្កយបត្រនៃការចុះបញ្ជី ធ្វើស្លាកលេខ បងប្អូន អាចធ្វើ ចរាចរបានជាធម្មតា ដោយបង្ហាញ វិក្កយបត្រនេះ ជូនទៅនគរបាល ដែលនៅ តាមដងផ្លូវ ពេលចាប់ផាកពិន័យនោះ ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ម៉ូតូ ដែលមាន ស្លាកលេខ មិនត្រឹមត្រូវ និងក្លែងក្លាយ ត្រូវបានលោកស្នងការអះអាងថា ត្រូវ ឃាត់ខ្លួនម្ចាស់ ម៉ូតូ ហើយកសាង សំណុំរឿង បញ្ជួនទាំងម្ចាស់ម៉ូតូ និងម៉ូតូទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានបង្ហាញពី វិធានការ បន្ដទៀត រហូតដល់ ចុះទៅឆែកឆេរ នៅក្នុងឃ្លាំងម៉ូតូធំ ៗ នៅទូទាំង ខេត្ដកំពង់ចាម ទៀតផង ។ យ៉ាងណាក៏ដោយ ចំពោះម៉ូតូចាស់ៗ ដែល គ្មានស្លាកលេខនោះ ត្រូវបានលោកស្នងការ បែន រ័ត្ន ពន្យល់ថា នគរបាលរបស់លោក ក៏បានអនុគ្រោះ មិនចាប់ឃាត់ម្ចាស់ម៉ូតូ នោះឡើយ ពោលគ្រាន់តែឱ្យ ម្ចាស់ម៉ូតូ ធ្វើកិច្ច សន្យាបំពេញ សំណុំបែបបទ ធ្វើស្លាកលេខម៉ូតូ ហើយការរឹតបន្ដឹង និងចាប់ផាក ពិន័យម៉ូតូ ទាំងនេះ គឺផ្ដោតទៅលើ ម៉ូតូស៊េរីខ្ពស់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងម៉ូតូធុនធំ ។

លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្ដិការ នេះលោកនឹងបន្ដធ្វើ មិនដកថយនោះឡើយ ពោលនិងធ្វើឱ្យ ខេត្ដកំពង់ចាម ក្លាយជាខេត្ដ គំរូនៃការគោរពច្បាប់ចរាចរ។ ជាមួយគ្នានេះលោកអត្តមសេនីយ៏ ប៉ែន រ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ដែលទិញម៉ូតូ អត់ពន្ធ អាចយកម៉ូតូទៅជួនម្ចាស់ហាងវិញ ហើយលោកនឹងជួយអន្តរាគម ឲ្យម្ចាស់ហាងម៉ូតូទាំងនោះ សង់លុយគ្រប់ចំនួនមកវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>