Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី ចូលរួមសិក្សាស្វែងយល់ ពីការវាយតម្លៃលើ ផលប៉ះពាល់ នៃលិខិត បទដ្ឋានគតិយុត្តិ

$
0
0

ភ្នំពេញ៖ គម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ហៅកាត់ថា RIA ដែលជាគម្រោងមួយជួយ តម្រង់ទិស និងធ្វើឲ្យការលិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជា មានភាពល្អប្រសើរ ដោយបានការគាំទ្រ និង ផ្តល់ ជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានបន្តការផ្សព្វផ្សាយ បញ្ជ្រៀបការ យល់ដឹងទៅដល់មន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រមាណជា ២០០នាក់។

សិក្ខាសាលាបង្ហាញពីអត្ថប្រយោជន៍ និងសារសំខាន់ នៃការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិនា ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤  ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភាចារ្យ  សុខ អាន។ សិក្ខាកាមដែលចូលរួមសិក្សារួមមានថ្នាក់ដឹកនាំ ថ្នាក់គ្រប់ គ្រង និង មន្រ្តីជំនាញរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

គម្រោងការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត RIA គឺជាវិធីសាស្រ្តថ្មីមួយ ក្នុងការវិភាគមានលក្ខ ណៈជាប្រព័ន្ធលើសំណើ បញ្ញត្តិកម្ម ជាឧបករណ៍ និងជាវិធីសាស្រ្ត ត្រូវបានប្រើប្រាស់សម្រាប់ការព្រាងសំណើ បញ្ញត្តិកម្មឲ្យប្រសើរឡើង ដោយផ្តល់ព័ត៌មានពីបន្ទុកចំណាយ និងផលចំណេញឲ្យបានច្បាស់លាស់ជូនថ្នាក់ដឹក នាំតាមបណ្តាក្រសួង ក៏ដូចជារាជរដ្ឋាភិបាល មុននឹងសម្រេចចេញលិខិតបទដ្ឋានគតិយុត្តិអ្វីមួយ។ RIA ក៏ចូលរួម លើកកម្ពស់គោលនយោបាយប្រកួតប្រជែង ព្រមទាំងអភិបាលកិច្ចល្អនៅកម្ពុជាផងដែរ។

លោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ECOSOCC) បានថ្លែងថា RIA ត្រូវបានគេយកមកអនុវត្តនៅក្នុងប្រទេសជាច្រើន ដែលជាភស្តុតាងមួយ ថែម ទៀត បង្ហាញថា RIA មានប្រយោជន៍។  ប្រទេសសមាជិក OECD (អង្គការសម្រាប់ សហប្រតិបត្តិការសេដ្ឋ កិច្ច និងអភិវឌ្ឍន៍) ស្ទើរតែទាំងអស់ បានប្រតិបត្តិ RIA យូរមកហើយតែក្នុងទម្រង់ផ្សេងៗគ្នា។ នៅក្នុងតំបន់អា ស៊ាន ប្រទេសវៀតណាម តម្រូវឲ្យអនុវត្តRIA ដោយបានចែងនៅក្នុងច្បាប់តាំងពីឆ្នាំ២០០៩មក។ ហើយប្រទេស ដទៃទៀត ដូចជាប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏កំពុងតែធ្វើការសាកល្បង RIA ដូចកម្ពុជា ដែរ។

លោកទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ការពិនិត្យ និងកែលម្អលិខិតបទដ្ឋានគតិយុត្ត មកពីបណ្តាក្រសួងស្ថាប័ននានា មានការលំបាក តែបើបានអនុវត្តតាមវិធីសាស្រ្ត RIA ហើយនឹងមានរបាយការណ៍ វាយតម្លៃលើផលប៉ះពាល់ ច្បាស់លាស់ ភ្ជាប់មកជាមួយនោះការផ្តល់យោបល់នឹងមានភាពងាយស្រួល និងចំណេញពេលវេលាច្រើន។

លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា « វិធីសាស្ត្រ RIA មានអត្ថប្រយោជន៍ ដោយប្រយោលជាច្រើនទៀត ដូចជា ការកសាងសមត្ថភាពរបស់មន្ត្រី RIA ក្នុងការវិភាគជាប្រព័ន្ធលើទិដ្ឋភាពសេដ្ឋកិច្ចនៃលិខិតបទដ្ឋានគតិយុត្ត នឹង បង្កើនជំនាញធ្វើគោលនយោបាយ ដែលផ្តល់អត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចទាំងមួល។  ជាការ ពិត អត្ថប្រយោជន៍ជាប្រយោលបែបនេះ នឹងអាចមានកម្រិតខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ ដែលបានមកពីការ កាត់បន្ថយបន្ទុកចំណាយកាតព្វកិច្ចទៅទៀត។»  

ដោយមើលឃើញពីគុណប្រយោជន៍ខ្ពស់ នៃគម្រោង RIA នេះ ក្រសួងចំនួន ៧ហើយ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល  ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ  ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបានដាក់បញ្ចូលឲ្យអនុវត្តគម្រោងមួយនេះ។

ដើម្បីជំរុញការយល់ដឹងពីគម្រោងមួយនេះ ឲ្យបានកាន់តែច្បាស់ថែមទៀតនោះ ក្រុមការងារគម្រោង RIA នៃ ECOSOCC បានសហការជាមួយ ADB រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង RIA បានចំនួន៣១ដង ក្នុង នោះ ការផ្សព្វផ្សាយជាមួយវិស័យឯកជន សង្គមស៊ីវិល ថ្នាក់កម្រិតឧត្តមសិក្សាបានចំនួន ៧, ជាមួយក្រសួង និង ស្ថាប័នរដ្ឋចំនួន៣៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដោយមានចំនួនសិក្ខាកាមសរុបប្រមាណ ៤.៥០ ០នាក់បានចូលរួម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>