សម្រាប់សិស្ស ទើបប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (ទាំងជាប់ និងធ្លាក់) ហើយចង់សិក្សា(វិធីសាស្រ្ត នៃការប្រើប្រាស់ខួរក្បាល គន្លឹះសិក្សាជោគជ័យ និងរបៀបជ្រើសរើសជំនាញត្រូវ) HRU បានបំពេញបំណង ដ៏ពិសិដ្ឋនេះ ដល់ប្អូនៗ ដោយមិនយកកម្រៃ សម្រាប់ការចុះឈ្មោះចំនួន ៣០០នាក់ដំបូង រីឯអ្នកបន្ទាប់ត្រូវបង់ ប្រាក់១៥ដុល្លារ។
- ឧទ្ទេសនាមដោយ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស ហៅលោក មនោ វាគ្មិនដោះស្រាយវិបត្តិស្នេហា និងគ្រួសារ
- កាលបរិច្ឆេទចូលរៀន
លើកទី១៖ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤
លើកទី២៖ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤
-ពេលវេលាសិក្សា ៨ម៉ោង៖ ព្រឹកម៉ោង ៧-១២ និងរសៀលម៉ោង១,៣០-៥
-ខ្លឹមសារនៃការបណ្តុះបណ្តាលៈ
១-មូលដ្ឋានគ្រឹះ នៃការឆ្លាក់វាសនារបស់មនុស្ស
២-វិធីសាស្រ្តនៃការប្រើប្រាស់ខួរក្បាល សមត្ថភាពខួរក្បាល និងការគិតត្រឹមត្រូវ
៣-ភាពខុសគ្នារវាងការរៀនដើម្បីពូកែ និងការរៀនដើម្បីសម្រេចគោលដៅ
៤-វីធីសាស្រ្តទន្ទេញមេរៀនដែលឆាប់ចងចាំ
៥-ភាពខុសគ្នារវាងការរៀនមុខវិជ្ជាទ្រឹស្តី វិទ្យាសាស្រ្ត និងភាសារទេសដែលឆាប់ចេះ
៦-ផែនការរៀនដើម្បីសម្រេចគោលដៅ
៧-ការរៀបចំកាលវិភាគសិក្សាបានល្អ និងត្រឹមត្រូវ
៨-គន្លឹះនៃការជ្រើសរើសជំនាញសិក្សា នៅសាកលវិទ្យាល័យបានត្រឹមត្រួវ
៩-ការរៀនដើម្បីការងារ និងការរៀនដើម្បីបង្កើតមុខរបរ
១០-ការដោះស្រាយឧបសគ្គនានាលើការសិក្សា
១១- បើប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តើគួរសិក្សាអ្វីបន្ត?
១២-សំណួរ-ចម្លើយ
-លក្ខខណ្ឌសិក្សាៈ ជាសិស្សដែលទើបប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិថ្មីៗ
- សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសំគាល់ខ្លួន (កាត) សិស្សថ្នាក់ទី១២ ឬសាលាកប័ត្របប្រឡង សញ្ញា មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៣-២០១៤
- ចុះឈ្មោះតាមរយៈទូរស័ព្ទ 023 987 826 , 023 994 439 ឬចុះឈ្មោះផ្ទាល់ ឬចុះឈ្មោះជំនួសអាសយដ្ឋាន អគារលេខ២ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី E-mail : info@hru.edu.kh , website: www.hru.edu.kh , Facebook: HRU Human Resource University
សាកលវិទ្យាល័យធនធានមនុស្ស ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូលកម្រិត១ក (Institutional Accreditation at Provisional )ពីគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC)) ដែលជាវិញ្ញាបនបត្រកម្រិតប្រសើរជាងគេ ក្នុងពេលបច្ចុប្បន្ននៅកម្ពុជាព្រោះថា មកដល់ពេលនេះមានតែសាកលវិទ្យាល័យ៤ប៉ុណ្ណោះ(រដ្ឋ២ ឯកជន២) ដែលទទួលបានវិញ្ញាបនបត្រនេះ។