Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កាត់ទោសបុរស ជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការ បើកល្បែង ស៊ីសងខុសច្បាប់

$
0
0

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ ទី ២ ខែ កញ្ញា ២០១៤ បានបើក សវនាការ ជំនុំជម្រះ និង កាត់ទោសបុរស ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធ នឹងការរកស៊ីកត់ កន្ទុយលេខ និង ឆ្នោតផ្សងសំណាង ប្រព្រឹត្តនៅក្នុង ភូមិនិរោទន៍ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅកាលពីកំឡុងខែ សីហា ឆ្នាំ ២០១៤ ។

លោកលី សុខឡេង ចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ុក សុភក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរកត់កន្ទុយលេខ មានអាស័យដ្ឋានៈ ភូមិនិរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនជាប់ចោទ ឈ្មោះ អ៊ុក សុភក្រ្ត ត្រូវបានចោទ ប្រកាន់ពីបទ"បើកល្បែងស៊ីសងខុសច្បាប់" តាមមាត្រា៩៥ នៃ ច្បាប់ស្តីការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ ។

លោកចៅក្រមបានបន្ថែមថា៖ ជនជាប់ចោទត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលច្បារអំពៅ កាលពីព្រឹកថ្ងៃ ទី ១៨ ខែ សីហា ២០១៤ ខណៈកំពុងតែ ធ្វើសកម្មភាពកត់កន្ទុយលេខ នៅខាងមុខផ្ទះរបស់គាត់ ដូចអាស័យដ្ឋាន ខាងលើ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន ក្រដាស់កត់កន្ទុយ លេខរាប់រយសន្លឹក កាស្យូសម្រាប់គិតលេខ១ គ្រឿង ម៉ាស៊ីនហ្វាក់១គ្រឿង ប្រាក់ខ្មែរចំនួន ២០ ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ២០ដុល្លារអាមេរិក និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ពីគាត់។

តុលាការនឹង ប្រកាសសាលក្រមនៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១៥ ខែ កញ្ញា ២០១៤ ខាងមុខនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles