Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិនផ្តល់បរិក្ខារ ការពារព្រៃឈើ ដល់កម្ពុជា គិតជាទឹកប្រាក់ ជិតមួយលានដុល្លារ

$
0
0

ភ្នំពេញៈ រដ្ឋាភិបាលចិន បានសម្រេចផ្តល់គ្រឿងបរិក្ខារ ការពារព្រៃឈើ គិតជាទឹកប្រាក់ចំនួន ៦៦៧.២០០ ដុល្លារ សហរដ្ឋអាម៉េរិក មកដល់កម្ពុជា សម្រាប់ធ្វើការការពារ និង អភិវឌ្ឍន៍វិស័យព្រៃឈើ។

ជំនួយឥតសំណងនេះ គឺបានផ្តល់នឹងទទូលដោយលោកលោក សុង ហ្សាវហ្គូវ ទីប្រឹក្សាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋចិន ប្រចាំ នៅកម្ពុជា និងលោកអ៊ុង សំអាត អនុប្រធាននៃ រដ្ឋបាលព្រៃឈើកម្ពុជា ក្រោមវត្តមាន ជាសក្ខីភាព ពីរដ្ឋលេខាធិការនៃក្រសួងកិសកម្ម, រក្ខាប្រម៉ាញ់ និង នេសាទលោក ទី សុគន្ធ។

ថ្លែងនៅក្នុងពិធីផ្តល់និងទទួលនោះ លោក សុង ហ្សាវហ្គូវ បាននិយាយថា គ្រឿងបរិក្ខារ ៨ប្រភេទ នោះ រួបមាន រថយន្តពន្លត់ភ្លើងឆេះព្រៃ, រថយន្តល្បាតនៅតាមព្រៃ, និង ឧបករណ៍ GPS ត្រូវបាន ផ្តល់មកដល់រដ្ឋបាលព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា។

លោកសុង ហ្សាវហ្គូវបានបន្តថា “ព្រៃឈើ ពិតជាមានសារសំខាន់ណាស់សម្រាប់ មនុស្ស សត្វ និង បរិស្ថាន។ ខ្ញុំជឿជាក់ថា គ្រឿងយានយន្តទាំងនោះ នឹងជួយដល់មន្ត្រីព្រៃឈើ កម្ពុជាឲ្យបំពេញការងារ កាន់តែសកម្មថែមទៀត ក្នុងកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើនេះ។”

ក្នុងឱកាសនោះដែរ លោកទី សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ រដ្ឋាភិបាល និង ប្រជាជនចិន ដែល បានផ្តល់គ្រឿងយន្តទាំងនេះមកកម្ពុជា ហើយពិតប្រាកដណាស់ថា គ្រឿងបរិក្ខាទាំងអស់ នឹងមានអត្ថប្រយោជន៍បំផុត សម្រាប់ប្រទេសកម្ពុជា ក្នុង កិច្ចការពារ និង អភិរក្សធនធានព្រៃឈើ។

ដោយឡែកលោក អ៊ុង សំអាត វិញ ក៏បានថ្លែងដែរថា គ្រឿងបរិក្ខារទាំងនេះ គឺជាតម្រូវការចាំ បាច់ស្រាប់កម្ពុជាដើម្បី ការពារព្រៃឈើ។ “ការផ្តល់ជូននេះ បានបញ្ជាក់យ៉ាងច្បាសអំពីភាព យកចិត្តទុកដាក់របស់ចិន ក្នុងកិច្ចការពារធនធាន ព្រៃឈើនៃប្រទេសកម្ពុជា។”

ក្រៅពីការថ្លែងអំណរគុណ មន្ត្រីកម្ពុជាក៏បានលើកឡើង ពីទំនាក់ទំនងដ៏ប្រសើរឥតខ្ចោះ និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនលើគ្រប់វិស័យផងដែរ ដូចជាផ្នែក នយោបាយ, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ទេសចរណ៍, កសិកម្ម, ការអប់រំ និង វប្បធម៌ ជាដើម។

ប្រទេសចិនគឺជាប្រទេសធំជាងគេ ដែលពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ហើយមិនតែប៉ុណ្ណោះ ប្រទេសចិនបានផ្តល់ជំនួយ និងប្រាក់កម្ចីច្រើនជាងគេងផងដែរ ដល់កម្ពុជា រីឯទំហំពាណិជ្ជកម្មវិញ គឺបានកើនឡើង យ៉ាងច្រើនផងដែរ ពោលគឺរហូងដល់ជាងបីពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៣កន្លងទៅនេះ ហើយនឹងឡើងដល់ ប្រាំពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>