Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត បើកវេទិការផ្សាយ និងពិគ្រោះ បញ្ហាសោភ័ណ្ឌភាព នៅក្នុងក្រុង

$
0
0

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរ និងក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត បានបញ្ចេញប្រតិកម្ម លើបញ្ហាក្រុមហ៊ុនPPC ប្រមូលសំរាម ក្រុងប៉ោយប៉ែត មិនគោរពកិច្ចសន្យា ការប្រមូលសំរាម រួមទាំងបញ្ហា សោភ័ណ្ឌភាព ។

កិច្ចបើកវេទិកាផ្សាយ និងពិគ្រោះនេះ ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង លោក សុខ ឃឿន ប្រធានក្រុមប្រឹក្សាក្រុង លោកអ៊ុំ សុផល អធិការក្រុង និងតំណាងក្រុមហ៊ុន PPC មន្រ្តីគ្រប់ស្ថាប័ន រួមទាំង ប្រជាពលរដ្ឋរស់នៅក្នុងក្រុង ប៉ោយប៉ែតជាច្រើននាក់ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែត មនសោភ័ណ្ឌ ភាពល្អ និងខាងមុខនេះ មានការប្រឡងប្រណាំងទីក្រុងស្អាត បរិស្ថានល្អ ជាពិសេសការរស់នៅស្អាត សុខភាពល្អ ព្រមទាំងមានច្រកទ្វារអន្តរជាតិ មានភ្ញៀវធ្វើដំណើរឆ្លងកាត់ ក្នុងមួយថ្ងៃបានប្រមាណជា ២០០០នាក់ ដែរ បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើមកដល់ចំណុចរង្វង់មូល តែងតែឃើញ គំនរសំរាមទុកស្អុយរលួយ និងតាមដងផ្លូវជាតិលេខ៥វិញ តែងតែឃើញក្រុមហ៊ុនប្រមូលសំរាមពេលព្រឹក ជួលការមានភ្ញៀវឆ្លងកាត់ អង្គុយពិសាអ្វី ស្រាប់តែក្រុមហ៊ុន បានមកប្រមូល សំរាមស្អុតរលួយ ធ្វើឲ្យមាន ការរិះគន់ពី ក្រុមភ្ញៀវជាតិ អន្តរជាតិថា ហេតុអីបានជាម៉ោងនេះ មកប្រមូលសំរាម ធ្វើអោយពួកគាត់ស្អុយ ប៉ះពាល់សុខភាពរួចពួកគាតក៏ឈប់ពិសារហើយបានដើរចេញ ។

លោកង៉ោ ម៉េងជ្រួន បានបន្តថា សូមក្រុមPPC ប្រមូលសំរាមគួរចាត់ពេលវាលាច្បាស់លាស់ ថា តើត្រូវ បានប្រមូលនៅពេលណា គួរតែប្រមូលសំរាមកន្លែងចំនុចរង្វង់មូលនៅពេលយប់បន្តិច ដើម្បីជៀសវាង ការធុំក្លិនស្អុយជះប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបញ្ហាមួយទៀតក្រុមហ៊ុន គួរបង្កើតក្រុមដើរ តាមទីផ្សារ ដើម្បីចុះជួបជាមួយក្រុមប្រជាពលរដ្ឋ និងដុះស្រាយជូនពួកគាត់។

ក្នុងនោះដែលតំណាង ក្រុមហ៊ុនPPC ប្រមូលសំរាម បានឡើងមក បកស្រាយបញ្ហា ចំពោះការចោទ ប្រកាន់ ថា រូបលោកបានមកធ្វើការងារ នៅក្រុមហ៊ុននេះចំនួន៣ខែ មកហើយ ដោយបាទ ទួលពាក្យ បណ្តឹងថា ក្រុមហ៊ុនប្រមូលសំរាម បានប្រមូល១ដងក្នុង១ខែ តែនេះដូចជាមិនត្រឹមត្រូវតែធាតុពិត ក្រុមហ៊ុនបានប្រមូលសំរាម ១សប្តាហ៍ចំនួន២ដង និងមានប្រជាពលរដ្ឋ ចំនួន២៧២៧គ្រួសារ មិនដែលបានរអ៊ូរថា ក្រុមហ៊ុនមានការប្រមូល សំរាមយឺតយ៉ាងដែរ មានតែប្រជាជនមួយចំនួនតូច បានរិះគន់យ៉ាងខ្លាំង បាននិយាយក្រុមហ៊ុន ។

តំណាងក្រុមហ៊ុនបានបន្តថា ប្រសិនជាកន្លែងណា ដែលក្រុមហ៊ុនយើង មិនបានទៅប្រមូលទៀងទាត់ សូមរាយការណ៍ជូនក្រុមហ៊ុន ដោយផ្ទាល់ផង និងប្រាប់ថា កន្លែងណា ទីចំណុចណាច្បាស់លាស់ ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើក្រុមហ៊ុនប្រមូលសំរាម តាមការរៀបរាប់ខាងលើនេះ ហេតុអី បានជាគំនរសំរាម មានច្រើនម្ល៉េះ និងទុកចោលរហូត១ខែមកប្រមូលម្តង ពេលដល់ខែ មកយកលុយ ទើបមកប្រមូលសំរាម អោយធ្វើឲ្យពួកគាត់ស្អុយធុំក្លិនមិនល្អ និងធ្វើឲ្យពួកគាត់ ប៉ះពាល់សុខភាព ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>