ព្រះសីហនុ ៖ មីងនិងក្មួយប្រុស អាយុ៥ ឆ្នាំ បានលង់ទឹកស្លាប់ទាំងពីរនាក់ យ៉ាងអណោច អាធ័ម ក្រោយពីពួកគេបាននាំគ្នាទៅបោក ខោអាវនៅទឹកស្រះ ជាកន្លែងជីកយកអាចម៍ ដី ស្ថិតនៅខាងក្រោយសាលាឃុំជើងគោ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ឈ្មោះយ៉ា ខ្នេរ អាយុ៣៩ឆ្នាំ ត្រូវជាមីង បាន នាំក្មួយប្រុសរបស់ខ្លួន ឈ្មោះយ៉ា ណាវី អាយុ ៥ឆ្នាំ រស់នៅភូមិកើតហេតុ ទៅបោកខោអាវ នៅទីតាំងស្រះទឹកខាងក្រោយសាលាឃុំជើង គោ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា នៅ ពេលដែលកំពុងបោកខោអាវនោះ ស្រាប់តែ ក្មេងប្រុសរងគ្រោះដែលត្រូវជាក្មួយបានជ្រុះ ស្បែកជើងខាងឆ្វេង ចូលទៅក្នុងទឹកស្រះ ហើយយកដៃឈោងក៏ធ្លាក់ចូល ។ ពេល នោះស្ដ្រីជាម្ដាយមីង ឃើញដូច្នេះក៏ហក់ចូល ទៅក្នុងទឹកស្រះ ជួយក្មួយប្រុស ប៉ុន្ដែអនិច្ចា មិនចេះហែលទឹក ក៏លង់ស្លាប់ទាំងពីរនាក់តែ ម្ដងទៅ ។
ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ចុះទៅ មើល និងជួយស្រង់ពួកគេទាំងពីរនាក់ ហើយ ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។