បាងកក៖ ឧត្តមសេនីយ៍ ធីរ៉ាឆៃ ណាក់វ៉ានីត មេបញ្ជាការកងទ័ពជើងគោកទីមួយ បាននិយាយថា លោកនឹងស្នើទៅកាន់ប្រធានក្រុមប្រឹក្សាជាតិ ដើម្បីសណ្តាប់ធ្នាប់ និងសន្តិភាព លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ដើម្បីឲ្យលោកពិចារណាដកច្បាប់អាជ្ញាសឹក ចេញពីគោលដៅទេសចរណ៍ក្នុងខេត្តមួយចំនួន។
យោងតាមសារព័ត៌មាន ឌឹណេសិនថៃ ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ថា លោក ធីរ៉ាឆៃ ប្រធានក្រុមការងាររក្សាសន្តិភាព ដែលបង្កើតឡើងដោយរដ្ឋាភិបាលយោធា បាននិយាយថា លោកបានផ្តល់ព័ត៌មានអំពីសា្ថនការណ៍ នៅតំបន់ទេសចរណ៍មួយចំនួននោះ ដល់លោក ប្រាយុទ្ធ ហើយអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។
លោកថា ប្រសិនបើគ្មានការជំទាស់នោះទេ នឹងមានការដកច្បាប់អាជ្ញាសឹក ចេញពីខេត្តដែលជាគោលដៅទេសចរណ៍មួយចំនួន ដូចជា នៅខេត្ត ឈុនបូរី ឈៀងម៉ៃ និងខេត្តមួយចំនួនទៀត៕