Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៅកែរោងចក្រ Global Footwear ព្រមទទួលយក លក្ខខណ្ឌការងារ ចំនួន១២ចំណុច របស់កម្មករ

$
0
0

ភ្នំពេញ៖ មន្រ្តីសហជីព បានថ្លែងអះអាងនៅថ្ងៃចន្ទ ទី៣ ខែធ្នូនេះ ថៅកែរោងចក្រ Global Footwear ព្រមទទួលយកខណ្ឌការងារ ចំនួន១២ចំណុច តាមការស្នើសុំ របស់ក្រុមកម្មករ បន្ទាប់ពីកម្មករប្រមាណ ជាង៣០០នាក់ នាំគ្នាធ្វើកូដកម្មទាមទារ អស់រយៈពេលជាងពីរ សប្តាហ៍កន្លងទៅនោះ ហើយនៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ កម្មករបាននាំគ្នាចូល ធ្វើការវិញជាធម្មតា។

លោក សយ ចន្ធូ មន្រ្តីសហជីពសេរីកម្មករ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា “ថៅកែរោងចក្របាន យល់ព្រមមិនកាត់ប្រាក់ របស់កម្មករ ដែលបានធ្វើកូដកម្មក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ នោះទេ ហើយក្រុមហ៊ុន បានផ្តល់ប្រាក់ថ្លៃរថយន្ត ចំនួន១០ដុល្លារ និងផ្តល់ប្រាក់សម្រាប់ទ្រទ្រង់ សុខភាពចំនួន៨ដុល្លារ ដោយការផ្តល់ជូននេះ នឹងចាប់ផ្តើមអនុវត្តន៍ ចាប់ពីខែមករា ឆ្នាំ២០១៣តទៅ”។

រោងចក្រនោះ មានទីតាំងស្ថិតនៅ ភូមិអង្គស្នូល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លក្ខខណ្ឌការងារ ទាំង១២ចំណុចនោះ រួមមាន៖
ទី១-ក្រុមកម្មករ មិនចង់ឲ្យមានបុគ្គលិកអណ្តែត
ទី២-ទាមទារឲ្យមានពេទ្យ ប្រចាំការនៅក្នុងរោងចក្រ និងមានថ្នាំគ្រប់គ្រាន់
ទី៣-ផ្តល់ការងារឲ្យកម្មករ បានគ្រប់គ្រាន់
ទី៤-ក្រុមហ៊ុន ត្រូវបំបាត់ក្លិនស្អុយ នៅក្នុងរោងចក្រ
ទី៥-តំឡើងប្រាក់ខែគោល៧០ដុល្លារ
ទី៦-ស្នើសុំលុយព្រីម ៥ដុល្លារបន្ថែមទៀត
ទី៧-ស្នើសុំលុយឡាន និងស្នាក់នៅ ៥ដុល្លារ
ទី៨-កម្មករសុំឈប់សម្រាក១ថ្ងៃ ឬ២ថ្ងៃពេលមានជំងឺ អនុញ្ញាតឲ្យកម្មករ ឈប់ដោយងាយស្រួល
ទី៩-ពេលកម្មករយកចំណី អាហារចូលរោងចក្រត្រូវអនុញ្ញាត
ទី១០-រៀបចំផ្ទះបាយឲ្យបានស្អាត
ទី១១-ពេលធ្វើប័ណ្ណសំគាល់ខ្លួន កុំកាត់លុយ
ទី១២-ក្នុងអំឡុងពេលធ្វើកូដកម្ម កុំកាត់លុយកម្មករ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>