Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧត្តមនាវីឯក ទៀ វិញ​ ដឹកនាំ កម្លាំងចម្រុះ ជើងទឹក ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ ខេត្តកោះកុង

$
0
0

កោះកុងៈ កាលពីពេលកន្លងទៅថ្មីៗនេះ ឧត្តមនាវីឯក ទៀ វិញ និងជាមេបញ្ជាការកងទ័ពជើងទឹក និងអគ្គលេខាធិការ គណៈកម្មាធិការជាតិសន្តិសុខ លំហសមុទ្រ បានដឹកនាំកម្លាំងចម្រុះរបស់ កងទ័ពជើងទឹកប្រមាណជិ ៣០០នាក់ ចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិតាចាត់ ឃុំ ទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំនួន៤ថ្ងៃ។

កងកម្លាំង ដែលបានចុះទៅជួយច្រូត ដឹក និងបោកស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិខាងលើនេះ គឺមានចំនួន ២៦០នាក់ មកពី ទីបញ្ជាការដ្ឋានកងទ័ព ជើងទឹក កងជើងទឹកវាយលើគោក និងកងពលតូចលេខ ៣១។

ឧត្តមនាវីឯក ទៀ វិញ បានមានប្រសាសន៍ថា ការចុះជួយច្រូត ដល់ប្រជាពលរដ្ឋនេះគឺ ដើម្បីឆ្លើយតបទៅតាមសំណើ របស់ប្រជាពលរដ្ឋ ដែលបាន ស្នើ ដល់ ឧត្តមនាវីឯក កន្លងទៅ ហើយក៏តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែអំពាវនាវ ដល់ កងកម្លាំងគ្រប់ស្ថាប័នទាំងអស់ ឲ្យជួយដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

ឧត្តមនាវីឯក ទៀ វិញ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីភារកិច្ចការពារ បូរណភាពដែនទឹកដីឆ្នេរកោះ កងទ័ពជើងទឹក នៃកងយោធពល ខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កងទ័ពជើងទឹក តែងតែ ចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា និងជួយធ្វើកិច្ចការសង្គមផ្សេងៗទៀត ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាក់ស្តែងថ្ងៃនេះ កម្លាំងកងទ័ពជើងទឹកចំនួន១៦០ នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុង ទឹកមុខ យ៉ាងសប្បាយរីករាយ។

លោក ខឹម សានិត មេឃុំទួលគគីរ តំណាងឲ្យប្រជាពលរដ្ឋទូទាំងឃុំ បានសម្តែងនូវការសប្បាយរីករាយយ៉ាងអនេក ចំពោះកម្លាំងកងទ័ពជើងទឹក យ៉ាងច្រើន ចុះមកជួយច្រូតស្រូវប្រជាពលរដ្ឋ យ៉ាងទាន់ពេលវេលា។  លោកស្រីបានបនបញ្ជាក់ទៀតថា បើគ្មានកម្លាំងកងទ័ពជើងទឹក មកជួយ ច្រូតឲ្យបានទាន់ពេលវេលាទេនោះ ស្រូវនិងទុំបាក់ក ជ្រុះទៅក្នុងទឹក ដោយស្រែខ្លះមានទឹកត្រឹមជង្គង់ ឬក៏ ត្រឹមភ្លៅក៏មាន ព្រោះភ្លៀងនៅតែបន្ត ធ្លាក់ជាបន្តបន្ទាប់។

ជាងនេះទៅទៀត កម្លាំងកងទ័ពជើងទឹក តែងតែចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការងារបង្កបង្កើនផល ឬក៏ខ្វះកម្លាំងពលកម្ម ជួយធ្វើ ផ្ទះសម្បែងជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន ទង្វើទាំអស់នេះ គឺជាប្រពៃណីដ៏ល្អ របស់ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងតែអនុវត្តន៍ជាបន្តបន្ទាប់ ទាំងនៅមូលដ្ឋានជិតឆ្ងាយ ដោយផ្អែកលើពាក្យស្លោក «នៅឲ្យប្រជាជនស្រឡាញ់ ចេញឲ្យប្រជាជននឹករលឹក»៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles