បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានយកឆ្អឹងមាន់ និងកម្ទេចមីយកទៅ ដុតបំផ្លាញ់ចោលនៅ ចំណុចមូលដ្ឋាន អហ ក្រុងប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចចុះត្រួតពិនិត្យ តាមទីផ្សារនៅ ដែលក្រុមឈ្មួញ យកមកលក់ចែកចាយ អោយប្រជាពលរដ្ឋខ្មែរ ត្រូវបានសមត្ថកិច្ចចម្រុះ យកទៅដុតចោល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ផ្សារអគ្គៈ និងនៅចំណុចមូលដ្ឋានអហ ក្រុង ត្រួតពិនិត្យទំនិញគេចពន្ធ័ និងទំនិញខូចគុណភាព មកពីប្រទេសថៃ ។
លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានកាំកុងត្រួលសាខា ខេត្តបន្ទាយមានជ័យ បានប្រាប់នៅល្ងាចថ្ងៃនេះថា នៅម៉ោង១០ និង១០នាទី ព្រឹកថ្ងៃដដែល កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចាប់បានសំណល់ឆ្អឹងជាប់សាច់ និងគ្រឿងក្នុងមាន់ខូចគុណភាព ចំនួន១៣០គីឡូក្រាម ត្រូវបានសមត្ថកិច្ច ចាប់បាននៅផ្សារអគ្គៈ ដោយបាន ឈ្មួញដាក់បង្កប់ក្នុងរទេះអូស និងបានធ្វើការអប់រំដល់ម្ចាស់ អោយឈប់នាំយក ទំនិញខាងលើនេះបន្តទៀត ហើយនគរបាលក្រុងប៉ោយប៉ែតបានប្រគល់ ជូនមន្រ្តីកាំកុងត្រូលចាត់ចែងតាមនិតិវិធី។
លោកបានបន្តថា ចំណែកកម្ទេចមី ជាកាកសំណល់មីកញ្ចប់ ដែលជ្រុះលើកំរាលឥដ្ឋ ហើយយកមកច្រកចូល ថងតូចៗ ចំនួន៤០គីឡូក្រាម ដែលសមត្ថកិច្ចចម្រុះឃាត់បាននៅចំណុចត្រួតពិនិត្យ រាល់ទំនិញ នៅមុខមូល ដ្ឋានអ ហក្រុងប៉ោយប៉ែត ត្រូវបានដុតកម្ទេចចោល ជាមួយនិងសំណល់ឆ្អឹងមាន់ ទាំងអស់នោះដែរ ដោយមានការ យល់ព្រមពីលោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ឆ្អឹងមាន់នេះត្រូវបានគេព្រលះយកសាច់ចេញ ហើយសល់ លក់ចេញមកឲ្យប្រទេសកម្ពុជា ដែលមាន់ទាំងនេះ ក្រោយពេលពង់អស់ខ្សោយជាតិ និងដល់អាយុកាលហើយ គេយកមកសម្លាប់ យកសាច់លក់លើទីផ្សារប្រទេសថៃ រីឯឆ្អឹងយកមកឲ្យកម្ពុជា ក្នុងតម្លៃទាប និងអាចប៉ះពាល់ ដល់សុខភាពផងដែល៕