Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាំយ៉ុង បុក សេ១០០ បណ្តាលឲ្យ បុរសម្នាក់ រងរបួសធ្ងន់

$
0
0

កណ្តាលៈ រថយន្តសាំយ៉ុងគ្រឿង បានបើកទៅបុក និងម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿងទៀត បណ្តាលឲ្យ បុរសម្នាក់ដែល ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានគេដឹកយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅលើ ផ្លូវជាតិ លេខ៦ ចន្លោះស្ពាន លេខ១៣,១៤ ត្រង់ចំណុច ភូមិលើឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស  ពាក់ស្លាក់លេខភ្នំពេញ 2Z-1732 បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ក្រោយបង្កហេតុបានចុះពីរថយន្ត រត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ឈ្មោះម៉ន  មន  ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកម៉ូតូម៉ាក សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ រងរបួសធ្ងន់ ត្រូវបានដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជរងគ្រោះដែលបានម៉ូតូ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង   លុះមក ដល់ចំណុចកើតហេតុ បានបត់ឆ្វេង បណ្ដាលអោយរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-1732  ធ្វើដំណើរពីត្បូងទៅជើង (ស្របទិសគ្នា) បានបុកម៉ូតូដែលបត់ឆ្វេង បណ្ដាលអោយ ជនរងគ្រោះជាម្ចាស់ម៉ូតូ របួសធ្ងន់ ហើយត្រូវបានបញ្ចូន ទៅព្យាបាលនៅមន្ទីរពេទ្យកាល់មែត។

បច្ចុប្បន្ន ម៉ូតូនិងរថយន្តខាងលើ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធី៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>