Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លុច្សស៊ីស RX 300 បុក ម៉ូតូ២គ្រឿង បណ្តាល ជនរងគ្រោះ៤នាក់ រងរបួសធ្ងន់ស្រាល

$
0
0

កណ្តាលៈ គ្រោះថ្នាក់ចរាចរមួយដែលបង្កឡើង ដោយរថយន្តលុច្សស៊ីស បានបើកទៅបុក និងម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសធ្ងន់ស្រាល ហើយត្រូវបាន គេបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ១២,១៣ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខលំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានបន្តថា គ្រោះថ្នាក់ចរាចរខាងលើបង្កឡើងដោយ រថយន្តលុច្សស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-9040 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្រោយបង្កហេតុ បានរត់គេចខ្លួនបាត់។ ចំណែក ម៉ូតូរងគ្រោះ ម៉ូតូ2គ្រឿង   ១ម៉ាកស្មាស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BY-6089 បើកបរ ដោយឈ្មោះ ម៉ុង ឡុងភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហម  ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស្មាស ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1BY-6089 បើកបរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង  បណ្ដាល អោយ រថយន្ត មួយគ្រឿងម៉ាកលុច្សស៊ីស RX 300  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-9040 ធ្វើដំណើរ ស្របទិសគ្នា បានបុកម៉ូតូស្មាស ដែលបត់ឆ្វេងខាងលើ បណ្ដាលអោយរបួសធ្ងន់ ដល់អ្នកបើកបរម៉ូតូហើយ រថយន្តក៏គេច ទៅផ្លូវខាងឆ្វេង ហើយបានទៅបុកម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះហម  ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល  ដោយមានឌុបមនុស្ស២នាក់ ពីក្រោយ ១-ឈ្មោះហម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ  ២ឈ្មោះហម រស្មី  ភេទប្រុសអាយុ២១ឆ្នាំ បណ្ដាលអោយរបួសធ្ងន់ ដល់អ្នកបើកម៉ូតូ និង
របួសស្រាលដល់ អ្នកជិះក្រោយ ទាំងពីរនាក់។

ក្រោយកើតហេតុអ្នករបួសទាំង៤នាក់ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តបង្ក និងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកមុខកំពូល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>