Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ម៉ម សូណង់ដូ ប្រៀបប្រដូចលោក សម រង្ស៊ី និង លោក កឹម សុខា ទៅនឹងសត្វបង្កួយ និងក្ងាន (មានវីដេអូ)

$
0
0

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានប្រៀបប្រដូច  លោក សម រង្ស៊ី និង លោក កឹម សុខា ទៅនឹងសត្វបង្កួយ សត្វក្ងាន ការប្រៀបធៀបនេះ ធ្វើឡើងនៅក្រោយពេលដែលលោក សម រង្ស៊ី និង លោក កឹម សុខា បានផ្លាស់ប្តូរឆន្ទៈនយោបាយចូលទៅបម្រើការងារនៅវិមានរដ្ឋសភាជាមួយបក្សកាន់អំណាច ដែលខ្លួនធ្លាប់រិះគន់ និងទិតៀននាពេលកន្លងមកនោះ។

លោក ម៉ម សូណង់ដូ ដែលជាបុគ្គលមួយរូបធ្លាប់បង្ហាញការគាំទ្របក្សប្រឆាំងប្តូរផ្តាច់ភ្លេចគោលការណ៍ច្បាប់អង្គ ការសង្គមស៊ីវិល និងធ្លាប់បានអំពាវនាវឲ្យសមាជិក សមាជិកា បោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិ នៅពេល យុទ្ធនាការរកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣នោះ ពេលនេះ បានសម្តែងការ ខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក គឹម សុខា អនុប្រធា គណបក្សសង្រ្គោះជាតិ។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលកាលពីដើមខែ កញ្ញា នេះ លោក ម៉ម សូណង់ដូ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនិយាយហើយថា សុទ្ធតែពួកអាបង្កួយ អាក្ងាន ហើយ  បង្កួយមែន ក្ងានមែន! ខ្ញុំថា ដូរ មិនដូរ! ដូរ ខ្ញុំថា ប្រយ័ត្នតែគេមិនដូរ ដូរខ្លួនឯង ឥឡូវដូរមែន។ នយោបាយស្រុក ខ្មែរវានៅដដែលហ្នឹង ប្រយ័ត្នលោកធំ គាត់ទះតុ គឺអាគណបក្សប្រឆាំងរត់ចូលក្រោមតុទាំងអស់ រត់ចូលក្រោមតុ មែន»។

លោក ម៉ម សូណង់ដូ បានបញ្ជាក់ដែរថា ការដែលលោកមិនហ៊ាននិយាយអ្វីពីមុនមកពីលក្ខណៈសម្បត្តិ ក៏ដូចជា  ឆន្ទៈរបស់អ្នកនយោបាយបក្សប្រឆាំង ដោយសារតែស្ថានភាពនាពេលកន្លងមកប្រៀបដូចជាទឹកល្អក់ តែបច្ចុប្បន្ន ទឹកថ្លាអស់ហើយ ដូច្នេះលោកមើលឃើញច្បាស់ទាំងអស់។

លោក បានថ្លែងបញ្ជាក់បន្តថា «ពិមុនទឹកវាល្អក់ យើងមិនដឹងចោទអ្នកណា ប្រកាន់អ្នកណា ទោះយើងដឹងថា អា នៅក្នុងទឹកល្អក់ហ្នឹង អាហ្នឹងត្រីឆ្លាំង អាហ្នឹងត្រីឆ្តោ អាហ្នឹងអន្ទង់ ក៏យើងអត់ហ៊ាននិយាយដែរ ព្រោះទឹកវាល្អក់[...] ។ ឥឡូវដល់ទឹកថ្លាទៅ អ្វីដែលខ្ញុំនិយាយហ្នឹងវាត្រូវទាំងអស់»។

លោក ម៉ម សូណង់ដូ បានហៅលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាសមាជិកសភា និង អនុប្រធានទី១  រដ្ឋសភា មកពីគណបក្សប្រឆាំងថា ជាមនុស្សបោកប្រាស់ និងមានរបៀបភូតភរប្រជាពលរដ្ឋតាមជំនាញរៀងៗខ្លួន  ។

ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះ បានបញ្ជាក់ថា «សម រង្ស៊ី និង កឹម សុខា ហ្នឹង ជាអ្នកបោកប្រាស់គេហ្ម ង។ ដូចគាត់បានធ្វើកិច្ចសន្យា ក្រោយបោះឆ្នោតទាមទារឲ្យបោះឆ្នោតឡើងវិញ ឲ្យកែ គ.ជ.ប បានគាត់ចូលរដ្ឋ សភា ហើយគាត់ទិតៀលគណបក្សប្រជាជនសព្វគ្រប់បែបយ៉ាង។  បើសិនជាមនុស្សដែលថ្លៃថ្នូរ មានកិត្តិយសអ្វី  ដែលបង្អាប់គេ ជេរគេ គួរយើងមិនទៅបម្រើគេទេ។ រឿងសម រង្ស៊ី ភររបៀបក្បួនគាត់ម្យ៉ាងទៅ ហើយ កឹម សុខា ភរ របៀបក្បួនរបស់គាត់មួយឡែកទៅ។ ចឹងបានប្រៀបធៀបដូចបង្កួយចឹង ធ្វើភ្នែកឡេមឡឺមៗ ត្រូវការប្រូចហ្មង»។

ជ័យជម្នះមួយភាគធំរបស់គណបក្សសង្រ្គោះជាតិ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ គឺ បានមកពីកិច្ចខិតខំ និងការបញ្ចេញសំឡេងឃោសនាពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន ដូចជាលោក រ៉ុង  ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និង លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ រួមនិង អង្គការសង្គមស៊ីវិលជាច្រើនទៀតផ្សេងទៀតផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>