Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តីក្រសួងអប់រំ ជួបថ្នាក់ដឹកនាំគ្រឹះស្ថាន សិក្សាឯកជន និយាយពីការពង្រឹង ប្រព័ន្ធអប់រំ នៅថ្នាក់ឧត្តមសិក្សា

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ  ២០១៤ នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សាប្រមាណជា ៥០នាក់ចូលជួបពិភាក្សាការងារមួយចំនួន  ក្នុងបំណងពង្រឹងគុណភាពការអប់រំនៅថ្នាក់ឧត្តមសិក្សា។

លោក ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ថា នៅថ្ងៃស្អែកថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាប្រមា  ណជា ៥០នាក់ ដែលដឹកនាំដោយសមាគមគ្រឹះស្ថានឧត្តមសិក្សា នឹងចូលជួបជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ  ដើម្បីស្វែងយល់ពីផលលំបាកមួយចំនួនរបស់គ្រឹះស្ថានឧត្តមសិក្សាឯកជន ជុំវិញការធ្វើកំណែទម្រង់លើវិស័យអប់រំ នៅតាមគ្រឹះស្ថានអប់រំឯកជន។

បើតាមលោក ឯក មនោសែន ការចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ ក៏ជាការផ្តល់ឱកាសឲ្យ  ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានលើកឡើងនូវសំណើមួយចំនួនទៅកាន់លោករដ្ឋមន្រ្តីផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអប់រំ បាននិងកំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យចំនួនពីរ ស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថាន សិក្សាឯកជន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន មានជំពូក ៤ និង២៩មាត្រា។ ជំពូកទី ១. និយាយពីបទបញ្ញត្តិទូទៅ មាន៣មាត្រា,  ជំពូកទី២. និយាយពី លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យលម្អិតក្នុងការ បង្កើតគ្រឹះស្ថានសិក្សាឯកជន ចែកចេញជា ៨  ផ្នែក មាន ២២មាត្រា, ជំពូកទី ៣. និយាយពីអន្តរប្បញ្ញត្តិ មាន ២ មាត្រា និងជំពូកទី៤. និយាយពីអវសានប្បញ្ញត្តិ  មាន ២មាត្រាផងដែរ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា មាន ៤ជំពូក និង ១៤មាត្រា។ ជំពូកទី១. និយាយពី   បទ បញ្ញត្តិទូទៅ មាន ៣មាត្រា, ជំពូកទី២. និយាយពីប្រភេទគ្រឹះស្ថានសិក្សា ចែកចេញជា ៣ផ្នែក មាន ៨មាត្រា,   ជំពូកទី៣.  និយាយពី អន្តរបញ្ញត្តិ មាន ១មាត្រា និងជំពូកទី៤. និយាយពីអវសានបញ្ញត្តិ មាន ២មាត្រា។

សេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះ បានធ្វើឲ្យថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាឯកជន មានការថ្នាំងថ្នាក់ និងប្រតិកម្មទៅ លើការលើជំពូក និងមាត្រាមួយចំនួនផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>