Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឱកាសសិក្សា​ ជំនាញផលិត ខ្សែភាពយន្ត ដល់ សិស្ស និស្សិតខ្មែរ បានមកដល់ ហើយ..!

0
0

ភ្នំពេញ៖ វិទ្យាស្ថាន Pioneer Cinema Institute សហការជាមួយ សាកលវិទ្យាល័យ Dongseo University សាលា Im Kwon Taek College of Film និង Performing Arts របស់ប្រទេសកូរ៉េខាងត្បួង បានផ្តល់នូវអាហារូបករណ៍ ដល់សិស្សខ្មែរចំនួន៥រូប ដើម្បីទៅសិក្សាផ្នែកផលិត ខ្សែភាពយន្ត ថតខ្សែភាពយន្ត និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការថតខ្សែភាពយន្ត ជាច្រើនទៀត នៅសាធាណៈកូរ៉េ។

អាហារូបករណ៍ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត ខ្មែរចំនួន៥រូប ក្នុងការសិក្សាជំនាញខាងផលិតខ្សែភាពយន្ត ឲ្យមានលក្ខណៈស្ដង់ដាអន្តរជាតិ ក្នុងរយៈពេល៤ឆ្នាំ ដោយការសិក្សាជាភាសាអង់គ្លេសសុទ្ធសាធ ។ ដូច្នេះតម្រូវឲ្យសិស្សដែលមកដាក់ពាក្យសុំអាហាររូបករណ៍ទៅរៀនផ្នែកផលិតខ្សែភាពយន្ត នៅប្រទេសកូរ៉េនេះ ត្រូវចេះភាសាអង់គ្លេសជាចាំបាច់។

សម្រាប់សិស្ស និសិ្សត ដែលមានចំណាប់អារម្មណ៍ ចង់បានអាហាររូបករណ៍លើជំនាញនេះ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ជាភាសាអង់គ្លេសទៅកាន់អាសយដ្ឋាន អ៊ីម៉ែល pcipresents@gmail.com ឬ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://uni.dongseo.ac.kr/eng/ ឬតាមរយៈលេខទូរស័ព្ទ 092 906 038 ដោយកាលបរិច្ឆេទឈប់ទទួលពាក្យ គឺរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images