ភ្នំពេញ : ប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤នេះ បានសម្រុកចូល រាជធានីភ្នំពេញ វិញជាបន្តបន្ទាប់ ចាប់តាំងពីព្រឹកមកម្ល៉េះ ជាពិសសេសនោះ នៅពេលល្ងាចតែម្តង។
ទន្ទឹមនឹងការដោះស្រាយបញ្ហាកក ស្ទះចរាចរណ៍យ៉ាងខ្លាំងបែបនេះ កម្លាំងនគរបាល ចរាចររាជធានីភ្នំពេញ ជាច្រើននាក់ រួមសហការជាមួយកម្លាំង សមត្ថកិច្ច ផ្សេងទៀត បានជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយ ការកកស្ទះ។
លោក សែម គន្ធា នាយរងការិយាល័យ ចរាចរណ៍ បានអោយដឹងថា ក្រោយមានស្ថានភាពបែបនេះ កើតឡើង ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំងការិយាល័យ ចរាចរណ៍ បញ្ចេញប្រតិបត្តិការ ជួយសម្រួល កាត់បន្ថយការកកស្ទះ ចំពោះបញ្ហាសង្គមមួយនេះ ។
លោក សែម គន្ធា បានបន្តទៀតថា លោកបានដឹកនាំកម្លាំងជាច្រើននាក់ ចុះមកជួយសម្រួលចរាចរណ៍ នៅចំណុចស្ពានជ្រោយចង្វារ ទីដែលប្រជាពលរដ្ឋ មកតាមផ្លូវជាតិលេខ៦ និងលេខ៥ សម្រុកចូលមកនោះ ។
នាយរងការិយាល័យរូបនេះបានបន្ត ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ និងគោរសិទ្ធអទិភាព ព្រមទាំងមានក្រមសិលធម៌ ពេលកំពុងបើកបរម្តងៗ៕