បន្ទាយមានជ័យ៖ ក្រុមកីឡាករបាល់ទាត់ ប្រចាំសហភាពសហព័ន្ធ យុវជនខេត្តបន្ទាយមានជ័យ អាយុក្រោម១៣ឆ្នាំ (Under 13) បានបញ្ចេញសមត្ថភាព យ៉ាងអស្ចារ្យតាមរយៈ បំបាក់ក្រុមម្ចាស់ផ្ទះ U-13ថៃ ប្រចាំខេត្តស្រះកែវ ដោយលទ្ធ ផលបច្ចេកទេស ៦-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញទៅមក ។
ការប្រកួតដែលបានធ្វើឡើងនាថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០១៤នៅក្នុងបរិវេណនៃវិទ្យាល័យ ខ្លងហាត ស្ថិតនៅក្នុង ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃត្រូវបានដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានកាំកុង ត្រូលសាខាខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សហភាពសហព័ន្ធយុវជន ខេត្តបន្ទាយមានជ័យ តែម្តងមានគ្នាទាំង អស់២០រូប ក្រោមគំនិតផ្តួចផ្តើមពីលោក សាន វឍ្ឍនា ប្រធាន សហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យផងដែរ។
ក្រោយទទួលបានជ័យជំនះដ៏ត្រចះត្រចង់នេះលោក សាន វឍ្ឍនា បានប្រាប់ឲ្យដឹងថា “ការប្រកួតមិត្តភាព នេះដែរ គឺផ្តោតសំខាន់ដើម្បីរឹតបណ្តឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃដែលមានខ្សែបន្ទាត់ព្រំដែនជាប់គ្នា និងជាអ្នកភូមិផង របងជាមួយគ្នាជាមួយនឹងការជូនវត្ថុអនុស្សាវរិយ៍រូបព្រហ្មមុខបួនជានិមិត្តរូបប្រាសាទបាយ័ន ដែលជាដួងព្រលឹងនៃវប្ប ធម៌ដ៏រុងរឿងរបស់ជាតិទៀតនោះ” ។
ជាមួយគ្នានោះដែរលោកអនុប្រធាន សាន វិជ្ជាសារ៉ាវុធ ក៏បានឲ្យដឹងដែរថា “ប្រសិនជាធ្វើបាន ចុងខែតុលា ឬដើមខែ វិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះក្រុមកីឡាករ U-13ប្រចាំសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ នឹងរៀបចំទៅ ប្រកួតបន្តជាមួយកីឡាករ U-13 ប្រចាំស្រុកអារញ្ញប្រថេបជាបន្តទៀត ហើយបើសិនជា ទទួលបានជោគជ័យដូចពេល នេះម្តងទៀត យើងនឹងធ្វើការប្រកួតទល់នឹងក្រុមជម្រើសជាតិ U-13ប្រចាំខេត្តស្រះកែវតែម្តង ៕