Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លុច្សស៊ីស ៤៧០ បែកកង់ក្រោយ ក្រឡាប់ផ្ញាជើង ស្លាប់ម្នាក់ របួស៥នាក់

$
0
0

តាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀត ដែលជិះជាមួយ បានរងរបួស បន្ទាប់ពីរថយន្ត៤៧០ ដែលពួកគេជិះបាន បែកកង់ក្រោយ ក្រឡាប់ផ្ញាជើង។ ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៤ នៅចំណុច គីឡូម៉ែត្រលេខ ៧០ និង៧១ ផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងភូមិត្រាវផ្អែម ឃុំពពេល ស្រុកត្រាំកក់។

យោងតាមមន្រ្តីសមត្ថកិច្ចស្រុកត្រាំកក់ បានប្រាប់ឲ្យដឹងថា រថយន្តលុច្សស៊ីស៤៧០ ពណ៏ខ្មៅដែល ក្រឡាប់ផ្ញាជើង ឡើងលើនេះ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8683 បើកបដោយស្ត្រីម្នាក់ ឈ្មោះ យិប ស្រស់ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយនៅក្នុងរថយន្ដ មានមនុស្សជិះគ្នា សរុបទាំងអស់ចំនួន៦នាក់ ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតគេឃើញរថយន្តបានបើកពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែ រថយន្ដបានបែកកង់ក្រោយ ពេលនោះ ប្រហែលជា ស្រ្តីអ្នកបើកបរ មានការ ភិតភ័យក៏ជាន់ប្រាំង បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវ បុកដើមព្រីង រួចក្រឡាប់ផ្ញាជើងតែម្ដង។

បើតាមសមត្ថកិច្ចខាងលើ គ្រោះថ្នាក់នេះបណ្ដាលឲ្យបុរសឈ្មោះ នី ភូឃាង អាយុ៣៧ឆ្នាំ មានមុខរបប ជានាយកក្រុមហ៊ុន មួយនិងត្រូវជាប្ដី ស្រ្តីអ្នកបើកបរ ដែលបានអង្គុយ កៅអីខាងមុខនោះបាន ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។ ចំណែកស្រ្តីអ្នកបើកបរ និងស្រ្តីជាម្ដាយ ដែលអង្គុយនៅក្រោយបានរងរបួសស្រាល ដោយឡែកស្រ្តីជាប្អូន របស់ស្រ្តីអ្នកបើកបរ ឈ្មោះ យិប ស្រី បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន បន្តពីមន្ទីរពេទ្យបង្អែកខេត្តតាកែវទៅព្យាបាលនៅរាជធានីភ្នំពេញ។ អ្វីដែលគួឲ្យកត់សម្គាល់ នៅក្នុងគ្រោះថ្នាក់ ដ៏រន្ធត់ នេះ គឺកូនប្រុសតូចៗពីរនាក់ ដែលម្នាក់មានអាយុ៦ខែ និងម្នាក់ទៀតមានអាយុ២ឆ្នាំនោះ មិនបានរងរបួស អ្វីធ្ងន់ធ្ងរនោះទេ គឺពួកគេទាំងពីរនាក់ របួសស្រាលៗ តែប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>