Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខឹងសុំលុយម្តាយ ទិញម៉ូតូមិនបាន យកខ្សែចងក សម្លាប់ខ្លួន ក្នុងផ្ទះបាយ

$
0
0

កណ្តាលៈ ជនរងគ្រោះម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកខ្សែចងក នៅក្នុងផ្ទះ បាយ បន្ទាប់ពីសុំលុយម្តាយដើម្បីទិញម៉ូតូ តែត្រូវបានម្តាយប្រាប់ថាគ្មានលុយ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចក្នុងផ្ទះបាយ ភូមិចំការត្រាច
ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណែម ធី  ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន សុំលុយម្តាយទិញម៉ូតូជិះ តែត្រូវម្តាយប្រាប់ថា"មិនទាន់មានលុយទេ" ជនរងគ្រោះខឹងនឹងម្តាយ ក៏បានជិះម៉ូតូ ចេញពីផ្ទះមួយសន្ទុះធំ ហើយក៏ បានបើកម៉ូតូត្រឡប់មកផ្ទះវិញ  អង្គុយលេង ក្រោមផ្ទះជាមួយប្អូនបង្កើត ហើយបានប្រាប់ប្អូនប្រុស ឈ្មោះណែម  សំ អូន ថា "បើអត់បានលុយទិញម៉ូតូទេ  អញងាប់ហើយ ថាហើយជនរងគ្រោះ យកក្រដាស់ សៀវភៅមកសសេរ ហើយក៏បានដើរចូលទៅក្នុងរោងបាយក្រោយផ្ទះធំ បិទទ្វារខ្ទាស់គន្លិះ បានមួយសន្ទុះធំ ក៍មានក្មួយប្រុសឈ្មោះភស្ថ័ សំណាងអាយុ១៤ឆ្នាំ បានមើលតាមប្រហោងជញ្ជាំងស្លឹកឃើញ ពូចងក ក៍បានស្រែកហៅពូឈ្មោះអូន ឲ្យជួយ ពេលនោះឈ្មោះអូនបានអោយឈ្មោះ សំណាង ត្បុល ចូលតាមជញ្ជាំង ដោគន្លិះទ្វារចូលបាន ប៉ុន្តែជនរងគ្រោះបានដច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ពេលនោះបងប្អូនបានកាត់ខ្សែ ចំណងដាក់ចុះមកលើគ្រែ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវទៅធ្វើបុណ្យតាមប្រពៃណី៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>