ព្យុងយ៉ាង៖ ទូរទស្សន៍ក្នុងតំបន់ របស់កូរ៉េខាងជើង (KCTV) បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៦ ថា ប្រធានាធិបតីនៃ កូរ៉េខាងជើង លោក Kim Jong Un នៅតែបន្តដឹកនាំ គណបក្សប្រជាធិបតេយ្យ សាធារណរដ្ឋក៉ូរេ (DPRK) យ៉ាងក្តីរីករាយ បើទោះបីជាគាត់មានបញ្ហា សុខភាពមិនសូវល្អក៏ដោយ។
ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៤នេះ ដោយផ្អែកតាម បណ្តាញទូរទស្សន៍ កូរ៉េខាងជើងបានឲ្យ ដឹងបន្តទៀតថា ក្នុងក្លីបវីដែអូនៅកន្លែង ត្រួតពិនិត្យរបស់លោក Kim ដែលបញ្ចាំងក្នុងកញ្ចក់ ទូរទស្សន៍ថ្មីៗនេះ បង្ហាញថា លោកនូវតែរីករាយដដែល ខណៈពេលដែលលោក កំពុងមានបញ្ហាសុខភាព។
នេះជាលើកទីមួយហើយ ដែល បណ្តាញសារព័ត៌មាន ក្នុងប្រទេសកូរ៉េ បង្ហើបឲ្យដឹង ពីបញ្ហាសុខភាព របស់លោក Kim Jon Un ចាប់តាំងពី ការបង្ហាញខ្លួនជា សាធារណៈ លើកចុងក្រោយ របស់គាត់នៅថ្ងៃទី៣ ខែកញ្ញា នៅពេលដែល គាត់ចូលទស្សនាការសម្តែង ក្រុមតន្រ្តី Moranbong ជាមួយនឹង ភរិយារបស់គាត់ លោកស្រី Ri Sol Ju ។ប៉ុន្តែពុំមានព័ត៌មានលម្អិត និយាយពី បញ្ហាសុខភាពរបស់ លោក Kim កំពុងប្រឈមមុខនោះទេ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ កូរ៉េខាងជើង បានបើកសមាជប្រជុំរដ្ឋសភាលើកទី ១៣ ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ប្រទេសនេះ ប៉ុន្តែលោក Kim ដែលជាមេដឹកនាំ កំពូលពុំមិនមានវត្តមាន នៅក្នុងកិច្ចប្រជុំនេះទេ។ វាជាលើកដំបូងហើយ ដែលគាត់អវត្តមាន ក្នុងជំនួបកំពូល បើគិតចាប់តាំងពីលោកឡើង កាន់អំណាច៕