Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ.ហ ឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ១១នាក់ នៅភូមិត្រពាំងឈូក

0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ អាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យ ១១នាក់ ពាក់ព័ន្ឋចែកចាយគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ត្រីអាវុធហត្ថ ខណ្ឌសែនសុខ បានអោយដឹងថា ប្រតិបត្តិការចាប់មុខសញ្ញា ចែកចាយគ្រឿងញៀនខាងលើនេះ ធ្វើឡើង២គោលដៅ តាំងពីយប់រហូតដល់ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ត្រីអាវុធហត្ថខណ្ឌអាវុធ ខណ្ឌសែនសុខ បានអោយដឹងថា ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ១១នាក់ កម្លាំងអាវុធហត្ថ បានដកហូត សម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន ៥គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images