Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីការទូត ជាន់ខ្ពស់អាម៉េរិក នឹងធ្វើទស្សនកិច្ច កូរ៉េខាងត្បូង ជប៉ុន និងមីយ៉ាន់ម៉ា

$
0
0

វ៉ាស៊ីនតោន៖ មន្រ្តីការទូតជាន់ខ្ពស់អាម៉េរិក មួយរូបទទួលបន្ទុកកិច្ចការងារ តំបន់អាស៊ី ប៉ាស៊ីហ្វិច នឹងធ្វើ ទស្សនកិច្ចនៅប្រទេស កូរ៉េខាងត្បូង ជប៉ុន និងមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ សម្រាប់ ព្រឹត្តិការណ៍មួយចំនួន ជាពិសេសការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅខែក្រោយ។

យោងតាមសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោក ដានៀល រ៉ូសែល ជំនួយការរដ្ឋម្ត្រីការបរទេសអាម៉េរិក សម្រាប់កិច្ចការអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ចាប់ពីថ្ងៃចន្ទដល់ ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាទ្វេភាគី និងថ្នាក់ តំបន់ជាមួយសមភាគី នៅក្នុងប្រទេសទាំងពីរ ។

លោក រ៉ូសែល នឹងធ្វើដំណើរទៅកាន់ទីក្រុងណៃពិដោរ នៅថ្ងៃព្រហស្បតិ៍ រួមទាំងដឹកនាំ គណប្រតិភូអាម៉េរិក ដើម្បីជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បី ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ីបូព៌ា ដែលនឹងប្រារព្ធឡើងក្នុង ទីក្រុងរដ្ឋបាល របស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងខែវិច្ឆិកា។

កិច្ចប្រជុំនេះ ក៏នឹងជាប់ពាក់ព័ន្ធជាមួយនឹងសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រ្តាលី ណូវែលហ្សេឡង់ ឥណ្ឌា និងរុស្ស៊ី ៕


Viewing all articles
Browse latest Browse all 8042

Trending Articles