Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ក្រុមកីឡាមកពី Asian Game ចូលជួបយប់នេះ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យគណៈប្រតិភូ និង ក្រុមកីឡាករ កីឡាការិនីខ្មែរត្រឡប់ពី Asian Game ចូលជួបនៅយប់ថ្ងៃនេះ គឺធ្វើឡើងភ្លាមៗពេលពួកគេត្រឡប់ មកដល់ប្រទេសកម្ពុជា ជាមួយការនាំមេដាយមាសជាលើកដំបូង ជូនជាតិមាតុភូមិ ក្រោយការចូលរួមរយៈពេលប្រមាណ ៦០ឆ្នាំ។

ប្រភពពីមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានឲ្យដឹងថា សម្តេចតេជោ នឹងអនុញ្ញាតឲ្យក្រុមកីឡាករ កីឡាការនី និង គណៈប្រតិភូទាំងអស់ ចូលជួប និងសំណេះសំណាលនៅម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៤នេះ ខណៈដែលដំណើរនិវត្តន៍របស់គេពីទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង នឹងមកដល់ព្រលានយន្ត ហោះអន្តរជាតិ នៅម៉ោងប្រមាណ ១០ និង០០នាទីយប់ថ្ងៃទី០៥ ខែតុលា ដដែលនេះ។

សូមបញ្ជាក់ថា កីឡាការិនីកម្ពុជា ស៊ន សៀវមី បានដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា Asian Game លើកទី១៧ នៅទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង។ ជ័យលាភីមេដាយមាស ដែល សៀវមី សម្រេចបានលើវិញ្ញាសាតៃក្វាន់ដូទម្ងន់ក្រោម ៧៣គីឡូក្រាមនេះ គឺជាមេដាយដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបានចូលរួមប្រកួតប្រជែងតាំងពីឆ្នាំ១៩៥៤។ ហើយជ័យលាភីនេះទៀតសោត គឺជាជ័យនៃការចូលរួម ប្រកួត Asian Game ជាថ្មីបន្ទាប់ពីកម្ពុជា  បានអាក់ខានអស់រយៈពេលជាង ៤០ឆ្នាំ ព្រោះតែសង្រ្គាម។

សូមរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៥៤ រហូតដល់មកបច្ចុប្បន្ននេះ កម្ពុជារកបានមេដាយ ចំនួន៦គ្រឿង ពីការ ប្រកួត Asian Game ក្នុងនោះ មេដាយប្រាក់២គ្រឿង សំរិទ្ធ៣គ្រឿង និងមេដាយមាស ១គ្រឿង ដែលធ្វើសម្រេច ដោយកីឡាការិនី ស៊ន សៀវម៉ី នៅក្នុងឆ្នាំ២០១៤នេះ។

ក្រោយដណ្តើមបានមេដាយមាសភ្លាមៗ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រួមនិងពលរដ្ឋខ្មែររាប់ ម៉ឺននាក់ពីគ្រប់ទិសទី បានផ្ញើសារអបអរសាទដល់ សៀវម៉ី និងប្រតិភូកីឡាកម្ពុជា។

ជាមួយការដណ្តើមមាសដាយមាសជូនជាតិកម្ពុជាប្រកបដោយមោទនភាពនេះ សៀវមី ដែលប្រឡងធ្លាក់បាក់ឌុប កាលពីលើកទី១នោះ ក៏ត្រូវបានក្រសួងលើកទឹកចិត្តដល់រូបនាងឲ្យជាប់បាក់ឌុប ដោយស្វ័យប្រវត្តិសម្រាប់ការ ប្រឡងលើកទី២នេះផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែតុលា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ បានឲ្យដឹងថា ក្រ សួងនឹងពិចារណាលើសំណើឲ្យវីរៈនារី ស៊ន សៀវម៉ី ឲ្យជាប់ការប្រឡងបាក់ឌុបលើកទី២ ដោយស្វ័យប្រវត្តិ។ សៀវម៉ី ធ្លាប់បាននិយាយថា កញ្ញាព្យាយាមខិតខំហ្វឹកហាត់ប្រកួត ដើម្បីជាតិ ប៉ុន្ដែអត់មានពេលវេលាគ្រប់គ្រាន់ រៀនសូត្រត្រៀមប្រឡងនោះទេ ដូច្នេះកញ្ញាអត់មានសង្ឃឹមក្នុងការប្រឡង់ជាប់បាក់ឌុបនោះទេ ទោះឲ្យប្រឡង ប៉ុន្មានដងក៏ដោយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>