រីយ៉ូ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Cedae ប្រចាំទីក្រុង រីយ៉ូ ឌឺ ហ្សេណេរ៉ូ ប្រទេសប្រេស៊ីល បានចាប់ផ្តើមរចនាប្រព័ន្ធលូ ថ្មីដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលនៅឆ្នាំ២០១៦ ខាងមុខ ប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលការ ប្រកួតប្រណាំងទូកក្តោងអូឡាំពិក ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមសេចក្តី ថ្លៃងការណ៍របស់ក្រុមហ៊ុន Cedae បានឲ្យដឹងថា បណ្តាញប្រព័ន្ធលូថ្មីនេះ នឹងបង្ហូរទឹកលូ ពីទីក្រុង Gloria Marina ទៅកាន់ឆ្នេរ Ipanema នាភាគខាងជើងនៃទីក្រុងនោះ តែម្តង។ «ប្រតិបត្តិការនេះ នឹងចាប់ផ្តើមភ្លាមៗ ពីព្រោះតែ ផ្នែកសំខាន់បំផុត គឺការទិញបាន បំពង់ទុយោពិសេស ត្រូវបានបញ្ចប់រួចរាល់» ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនខាងលើ ត្រូវបានរិះគន់យ៉ាងចាស់ដៃពីសំណាក់ រដ្ឋាភិបាលក្នុង តំបន់ និងអន្តរជាតិ អំឡុងពេលធ្វើការសាកល្បងការប្រណាំងទូកក្តោង អូឡាំពិក ។
គួរបញ្ជាក់ផងដែរថា គម្រោងប្រព័ន្ធលូថ្មី ត្រូវបានចំណាយទឹកប្រាក់ ប្រមាណជាង ៦លាន ដុល្លារសហរដ្ឋ អាម៉េរិក ដែលគេបានរំពឹងទុកថា នឹងចប់សព្វគ្រប់ជាស្ថាពរ នៅខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ៕