Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តារាចម្រៀងដ៏ល្បី របស់កម្ពុជា ឌីជេ និងក្រុមរាំដ៏ល្បី មកពីបរទេស សន្យាធ្វើឲ្យកក្រើក នៅស្ប៉ាក ក្នុងព្រឹត្តិការណ៍ Hennessy Artistry

$
0
0

ភ្នំពេញ៖ តារាដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា២រូប មាន កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ រួមទាំងឌីជេដ៏ល្បីមកពី ប្រទេសអ៊ុយក្រែន នាង Amely ក្រុមរាំ Elecoldxhot មកពីប្រទេសម៉ាឡេស៊ី តារាសម្តែងត្រាប់តាម Michael Jackson លោក Reizo Zen មកពីប្រទេសសម៉ាឡេស៊ី និងក្រុមរែប Thaitanium មកពីប្រទេសថៃ បានប្តេជ្ញារួមគ្នាថានឹងធ្វើឲ្យកក្រើក នៅមណ្ឌលកម្សាន្តស្ប៉ាក នារាត្រីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ក្នុងព្រឹត្តិការណ៍ Hennessy Artistry។

ការបេជ្ញារបស់សិល្បករកម្ពុជា និងបរទេសទាំងនោះធ្វើឡើង នៅពេលដែលពួកគេចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ដ៍អស្ចារ្យ របស់ស្រា Hennessy ក្នុងការប្រារព្ធកម្មវិធី ប្រគុំតន្ត្រីជាសកលប្រចាំឆ្នាំ «Hennessy Artistry 2012» កាលពីល្ងាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ នៅមណ្ឌលកម្សាន្តស្ប៉ាក។

តំណាងក្រុមហ៊ុន Hennessy ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ប៉ាត្រិច តាន់ បានថ្លែងថា ការប្រគុំតន្ត្រី ដ៏អស្ចារ្យនៃព្រឹត្តិការណ៍ Hennessy Artistry 2012 នៅមណ្ឌលកម្សាន្តស្ប៉ាក នាយប់ថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ដោយរំពឹងថានឹង ទទួលបានអ្នកចូលរួម ប្រមាណជា ២ពាន់នាក់។ ហើយថា ព្រឹត្តិការណ៍នេះ គឺជាការបង្ហាញជូននូវទស្សនីភាព សិល្បៈនៃការលាយបញ្ជូលគ្នាជាសកល ដែលមានការចូលរួម ពីសិល្បករល្បីរបស់កម្ពុជា DJល្បីឈ្មោះមកពីបរទេស ក្រុមរាំអន្តរជាតិ ដែលអាចផ្តល់ជូន ភាពសប្បាយរីករាយ ចម្លែកភ្នែកបំផុតប្រចំាឆ្នាំ។

តារាចម្រៀងដ៏ល្បីស្ថិតក្នុង ដួងចិត្តយុវវ័យ ឱក សុគ្ធនកញ្ញា បាននិយាយថា ខ្លួនបានចូលរួមកម្មវិធីនេះ ជាច្រើនដងមកហើយ សម្រាប់លើកនេះខ្លួនបានត្រៀម នូវបទចម្រៀងយ៉ាងពិរោះៗ ដោយជឿជាក់ថាអ្នកចូលរួម ប្រាកដជាពេញចិត្ត។

ឯលោក ឆន សុវណ្ណរាជ ដែលជាលើកទី១របស់ខ្លួន ចូលរួមក្នុងកម្មវិធី Hennessy Artistry 2012 បាននិយាយថា ខ្លួនពិតជារំភើបមែនទែន ដែលបានចូលរួមក្នុង កម្មធីដ៏អស្ចារ្យនេះ។

តារាចម្រៀងកម្ពុជា ឌីជេដ៏ស្រស់ស្អាតសិចស៊ី មកពីអ៊ុយក្រែន ក្រុមរាំអន្តរជាតិ ទាំងអស់ពួកគេសុទ្ធតែសុំលាក់ ទុកការសម្តែងរបស់ខ្លួន ហើយថានៅយប់ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១២ នៅមណ្ឌលកម្សាន្តស្ប៉ាក ពិតជាកក្រើត។

គួរបញ្ជាក់ថា Hennessy Artistry គឺជាការលាយបញ្ចូលគ្នាដ៏អស្ចារ្យ នៃតន្រ្តី អារម្មណ៍ជាប់ចិត្ត វប្បធម៌ និង ស្រា Hennessy ។ វាគឹជាការរំលាយបញ្ជូលគ្នានៃប្រភេទ សិល្បៈដេលមាន ភាពប្លែកៗគ្នាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើម នៅប្រទេសចំនួនជាង ៤០នៅលើពិភពលោក ចាប់ពីឆ្នាំ២០០៦ ។

សម្រាប់ប្រទេសកម្ពុជាយើងគិតទាំង ២០១២ នេះ គឺជាឆ្នាំទី៣ ហើយដែល Hennessy បាននាំយកនូវព្រឹត្តិការណ៍នេះ ធ្វើនៅតាមក្លឹបកម្សាន្តនានា ទូទាំងប្រទេស៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles