Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនជាតិកូរ៉េ ប្ដឹងសណ្ឋាគារ កាលីហ្វ័រញ៉ា រឿងបាត់លុយ ៤ពាន់ដុល្លារ ក្នុងបន្ទប់ស្នាក់នៅ

$
0
0

ភ្នំពេញៈ ជនជាតិកូរ៉េម្នាក់ បានដាក់ពាក្យបណ្ដឹងជាផ្លូវការមួយ ទៅកាន់សមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចោទប្រកាន់ ទៅលើម្ចាស់សណ្ឋាគារកាលីហ្វ័រញ៉ា មានទីតាំងនៅតាមបណ្ដោយផ្លូវបេតុង លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ថាបានធ្វើឲ្យបាត់លុយ ដែល ទុកក្នុងបន្ទប់សណ្ឋាគារនេះ ចំនួន៤.០០០ ដុល្លារអាមេរិក។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា លោក យូ ស៊ុងស៊ុន អាយុ ៥១ឆ្នាំ ជនជាតិកូរ៉េ បានប្ដឹង កាលពីកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ ទាមទារឲ្យម្ចាស់ សណ្ឋាគារកាលីហ្វ័រញ៉ា សងមកវិញនូវប្រាក់ ដែលគាត់បានអះអាង ត្រូវចោរចូលលួចដល់ក្នុងបន្ទប់ អំឡុងពេលដែលគាត់និង មិត្ដភក្តិម្នាក់ទៀត គឺលោក ផាត យុងម៉ាន បានចេញពីបន្ទប់ ទៅទទួលទានអាហារ នៅខាងក្រៅសណ្ឋាគារនេះ ។ ទាក់ទងនឹងការចោទប្រកាន់ ពីជនបរទេសរូបនេះ គេមិនអាចសុំការបំភ្លឺបានទេ ពីម្ចាស់សណ្ឋាគារកាលីហ្វ័រនីញ៉ា។

នគរបាលបានបញ្ជាក់ថា លោក យូ ស៊ុងស៊ុន បានចូលមកស្នាក់នៅ បន្ទប់លេខ១០៨ជាន់ទី១ នៃសណ្ឋាគារនេះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២។ ហើយនៅថ្ងៃទី០៣ ដែលជាថ្ងៃកើតហេតុ គាត់មានមិត្ដភក្តិម្នាក់ទៀត គឺលោក ផាត យុងម៉ាន មកស្នាក់នៅជាមួយ នៅម៉ោងប្រមាណ ១០និង៣០ នាទី ព្រឹក ពួកគាត់បានចេញ ទៅក្រៅសណ្ឋាគារ លុះដល់ម៉ោង០២រសៀល ពេលដែលត្រឡប់មកវិញ បានផ្អើលឆោឡោ ហើយប្រាប់ថា បាត់ប្រាក់អស់ ចំនួន ៤.០០០ដុល្លារអាមេរិក ដែលដាក់ក្នុងហោប៉ៅកាបូបកុំព្យួទរ័យួរដៃ ទុកលើក្បាលដំណេក។

ក្រោយទទួលបានបណ្ដឹង ពីបុរសជាតិកូរ៉េ សមត្ថកិច្ចក៏នៅមានការសង្ស័យ លើករណីនេះជាច្រើនចំណុច នៅត្រង់ថា របស់មានតម្លៃដូចជា លុយកាក់ ជាដើម គប្បីយកតាមខ្លួន មិនត្រូវធ្វេសប្រហែសទេ នេះជាចម្ងល់។ ដូច្នេះការស៊ើបអង្កេត តាមប្រព័ន្ធកាមេរ៉ា ដែលចាប់រូបភាពក្នុងសណ្ឋាគារ គឺជា ភស្ដុតាងតែមួយគត់ ដែលអាចរកការពិតនៃរឿងនេះឃើញ និងប្រាកដថា អ្នកណាជាអ្នករងគ្រោះពិតប្រាកដ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles