ភ្នំពេញ : បុរសម្នាក់ បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រមាចងភ្ជាប់នឹងប្រហោងឥដ្ឋខ្យល់ ក្នុងផ្ទះរបស់ខ្លួន ។ ហេតុការណ៍នេះ ត្រូវបាន ក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ទោ ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាល នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សេង សុខដានី ភេទប្រុស អាយុ ៣១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ៩១៩ ក្រុម២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះ មានជំងឺរលាកស្រោមខួរតាំងពីកុមា
ក្រុមគ្រួសារបានបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ម្តាយមិនឃើញជនរងគ្រោះ មកហូបបាយដូចសព្វដង បន្ទាប់មកក៏នាំគ្នាដើររកមើល ប្រទះឃើញ ជនរងគ្រោះ ចងកនឹងជញ្ជាំងប្រហោងឥដ្ឋខ្យល់ក្នុងផ្ទះ ហើយត្រូវបាន ក្រុមគ្រួសារស្រាយ យកទៅធ្វើបុណ្យនៅវត្តសំបួរ៕