បន្ទាយមានជ័យ ៖ បុរសម្នាក់បបួលមិត្តភក្តិ ផឹកស៊ីឡើងស្រវឹង ហើយដើរលេងពេលយប់ បានបើកម៉ូតូទៅបុក និងបង្គោលស្លាកសញ្ញា បង្ហាញផ្លូវដួលបាក់កស្លាប់ យ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុចផ្លូវកោងភូមិភ្នំធំ ឃុំអូប្រាសា ទស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគបាល ស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបង្កដោយខ្លួន ឯងមាន ឈ្មោះមិន សារ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិនិគមន៍ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ ដំបង។ និងបានបើកបរម៉ូតូដែលជនរងគ្រោះជិះ គឺម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៤ ព៌ណខ្មៅ គ្មានស្លាក ។
បើតាមប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បើតាមការអអាង របស់ក្រុមគ្រួសារបាន និយាយ ថា ជនរងគ្រោះ ទើបតែវិលត្រឡប់មកពី ប្រទេសថៃមិនបានប៉ុន្មានថ្ងៃផងនៅយប់កើតហេតុនោះ ជនរងគ្រោះ បាននាំបបួលមិត្តភក្តិ ផឹកស្រាឡើងស្រវឹងរៀងខ្លួន ហើយក៏បានបន្តដើរលេងពេញមួយយប់ លុះដល់យប់ជ្រៅ មិត្តភក្តិ ក៏បានចូលដេកលង់លក់អស់ នៅតែជនរងគ្រោះម្នាក់ឯងក៏ដើរលេងបន្តទៀត ។
ពេលកើតហេតុរួច នគបាលចរាចរមកដល់ រួចធ្វើកំណត់ហេតុ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយបាក់ក ពិតប្រាកដមិន មែនជាអំពើឃាតកម្មនោះទេ ។
សពជនរងគ្រោះ ត្រូវបាននគបាលចរាចរ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕