បន្ទាយមានជ័យ៖ កម្លាំងកាំកុងត្រូល សាខាខេត្តបន្ទាមានជ័យ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់បាន សាច់មាន់ចំរុះចំនួន ២៩៥គីឡូក្រាម ក្រោយការដឹកនាំកម្លាំងផ្ទាល់របស់លោក អ៊ុត សុភាព ប្រធានសាខា ការិយាល័យកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ រួមទាំងកម្លាំងជាច្រើននាក់។
ប្រតិបត្តិការនេះធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅត្រង់ចំណុចប្រាសាទកំពូលបី ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ឈមនិងច្រកខ្លោងលឹក ស្រុកអារញ្ញប្រទេសថៃ ។
លោក អ៊ុត សុភាព បានប្រាប់ឲ្យដឹងថា ក្រោយពីការចង្អុលបង្ហាញពីថ្នាក់លើ និងការយកចិត្តទុកដាក់ពីរាជរដ្ឋា ភិបាលកម្ពុជា ចំពោះសុខភាពពលរដ្ឋទូទាំងប្រទេស ។
លោកបានបន្តថា សាច់មាន់ចំរុះទាំងអស់នេះខូចគុណភាព រួមមាន សាច់មាន់ឆ្អឹង ស្លាប ថ្លើម សាច់មាន់សុទ្ធ ដែលលួចបង្កប់ក្នុងរទះ ច្រកចូលក្នុងការ៉ុង ចំនួន៦ការ៉ុង និងថង់ប្លាស្ទិច ចំនួន ៤ថង់ធំ សរុបទាំងអស់ចំនួន ២៩៥គីឡូក្រាម ត្រូវបានចាប់ រួមទាំងអ្នកដឹកជញ្ជូនតាមរទះម្នាក់ផងដែរ ឈ្មោះ គាប ប្រុស ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបជាកម្មករអូសរទះ មានលំនៅដ្ឋានភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា ក្រោយការត្រួតពិត្យឃើញថា សាច់មាន់ទាំងអស់នេះខូចគុណភាព និងការវិចខ្ចប់មិន ត្រឹមត្រូវ ពិតប្រាកដមែន ចំណែកអ្នកអូសដែលឃុបឃិតជាមួយឈ្មួញ ត្រូវបានធ្វើកិច្ចសន្យានៅការិយាល័យ សាខាត្រូវបញ្ឈប់ការនាំចូលបន្តទៀត ចាប់ពីថ្ងៃនេះតទៅ លោកក៏បានបញ្ជូនអ្នកអូសរទះខាងលើនេះយកទៅ តុលាការនាថ្ងៃនេះផងដែរ ៕