Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូរ៉េខាងត្បូង ជំរុញឲ្យ កូរ៉េខាងជើង ចូលរួមកិច្ចពិភាក្សា ជាន់ខ្ពស់តាមផែនការ ដែលបានគ្រោងទុក

$
0
0

សេអ៊ូល៖ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ កូរ៉េខាងត្បូង បានជំរុញឲ្យកូរ៉េខាងជើងចូលរួមកិច្ច ពិភាក្សាកំពូលតាមអ្វី ដែលបានគ្រោងទុក ដោយសារតែកូរ៉េខាងជើង បានគម្រាមម្តងហើយម្តងទៀតថា ខិតប័ណ្ណឃោសនា ប្រឆាំងទីក្រុងព្យុងយ៉ាង ដែលបាចតាមយន្តហោះ ឆ្លងកាត់ព្រំដែន អាចជាហេតុធ្វើឲ្យ កិច្ចជំនួបជាន់ខ្ពស់នោះត្រូវលុបចោល។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែតុលា នេះបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១០ កន្លងទៅ កូរ៉េខាងជើង បានព្យាយាមបាញ់ទម្លាក់ បាឡុងដែលឃោសនារិះគន់ នៃរបប កុម្មុយនិស្ត របស់ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង នាភាគខាងត្បូងនៃព្រំដែន។

បន្ទាប់មក កូរ៉េខាងត្បូង ក៏បានបាញ់តដៃត្រលប់វិញ បន្ទាប់ពីឃើញកាំភ្លើងយន្តនោះ ចល័តដល់ព្រំដែន ភាគខាងត្បូង។ នេះជាលើកទីមួយហើយ ក្នុងរយៈពេលជិត ៤ឆ្នាំ ដែលប្រទេសជិតខាង ទាំង២នេះ មាន ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ហើយពុំមានរបាយការណ៍ស្តីពីគ្រោះថ្នាក់ ឬ ការខូចខាតនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា បណ្តាញព័ត៌មាន កូរ៉េខាងជើង បូករួមទាំងកាសែត Rodong Sinmun និងគេហទំព័រ Uriminzokkirir បានគម្រាមថា ជំនួបកំពូលជាន់ខ្ពស់រវាងប្រទេសទាំង ២ អាចនឹងត្រូវបាន លុបចោល ដោយបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង គឺនៅពីក្រោយខ្នងនៃរឿងខិតប័ណ្ណនេះ។

មន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង បានជួបជាមួយសមភាគីកូរ៉េខាងត្បូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម Incheon កាលពីដើមខែនេះ និង ភាគីទាំងសងខាង បានយល់ព្រមជួបគ្នាជាថ្មីម្តងទៀត នៅដើមខែវិច្ឆិកា ដោយសង្ឃឹមថា បង្កើនទំនាក់ទំនងការទូតឲ្យប្រសើរជាងនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>