Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្យុះកំបុត​ត្បូង​ Hudhud កំពុង​វាយលុក​ភាគខាងត្បូង​ ប្រទេស​ឥណ្ឌា​

$
0
0

ញូវដែលី៖ ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ដោយផ្អែកតាម មន្រ្តីក្នុងតំបន់បានឲ្យដឹងថា នៅកំពង់ផែ Andhra Pradesh ទីក្រុង Visakhapatnam ភាគខាងត្បូង ប្រទេសឥណ្ឌា មានព្យុះកំបុតត្បូង Hudhud កំពង់បក់បោក ដែលកម្រិតល្បឿន របស់វាស្មើរនឹង ២០០ គីឡូម៉ែតក្នុង ១ ម៉ោង។
មន្ត្រីខាងលើ នៃកងទ័ពជើងទឹក របស់ប្រទេសឥណ្ឌា ដែលមានមូលដ្ឋានដ៏ធំនៅក្នុង កំពង់ផែនោះ បាននិយាយទៀតថា «ដំណាក់ការ ដ៏គ្រោះថ្នាក់នៃព្យុះនេះ ទើបតែចាប់ផ្តើមទេ។ យើងបានត្រឹមខ្លួនរួចហើយ ក្នុងការប្រឈមនឹងគ្រោះថ្នាក់ខាងមុខនេះ។ តែទោះជាយ៉ាងណាក្តី ពុំទាន់មានរបាយការណ៍ស្តី ពីការខូចខាត ឬអ្វីផ្សេងពីគ្រោះថ្នាក់នេះឡើយ»។

ប៉ុស្ត៍ទូរទស្សន៍ក្នុងតំបន់ បានបន្តផ្ទាល់ព័ត៌មានទាន់ហេតុការណ៍ នៅកន្លែងកើងហេតុ ពីកម្លាំងខ្យល់ និង ភ្លៀងលាយឡំ ដ៏ខ្លាំងក្លា ដែលមើលទៅវាអាចមានផលប៉ះពាល់ជាច្រើន។

មន្រ្តីឧតុនិយមបាននិយាយថា «វានឹងស្ងប់នៅពេលបន្តិចទៀត ប៉ុន្តែបន្ទាប់ពីស្ងប់រួច វានឹងបក់ខ្លាំងលើសដើម ប្រហែលជា ២ ទៅ ៣ ម៉ោង។»
គួរបញ្ជាក់ផងដែរថា អាជ្ញាធរប្រទេសឥណ្ឌា បានជម្លៀសប្រជាជន ប្រមាណជាង ៤០ម៉ឺន នាក់ ចេញពី តំបន់កំពង់ផែ Andhra Pradesh និង ប្រជាជនដែលស្ថិតនៅភាគខាងកើត រដ្ឋ Odisha ដែលទំនងអាចទទួលផលប៉ះពាល់ពីព្យុះកំបុតត្បូង Hudhud៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>