ភ្នំពេញ៖ ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (Cybercrime) អាចជាគ្រោះថ្នាក់ធំបំផុតមួយដែល កំពុងប្រឈមមុខចំពោះវិស័យពាណិជ្ជកម្មនៅកម្ពុជា ។ នេះបើយោងតាមអ្នកជំនាញ ខាងសន្តិសុខព័ត៌មានវិទ្យា ដែលថ្លែងនៅក្នុងសិក្ខាសាលា សន្តិសុខព័ត៌មានវិទ្យា ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់Microsoft ដែលមជ្ឈមណ្ឌលព័ត៌មានទទួល បាននៅថ្ងៃព្រហស្បតិ៍ ទី១៦ខែតុលា ឆ្នាំ២០១៤ ឱ្យដឹងថា ដោយសារអ្នកសារ ព័ត៌មានជាសមាជិកសំខាន់ នៅក្នុងសហគមន៍ពាណិជ្ជកម្ម នៅកម្ពុជា “យើងខ្ញុំសូមគោរពអញ្ជើញ លោកអ្នកឲ្យចូលរួមនៅ ក្នុងសិក្ខាសាលា ដែលនឹងរៀបចំនៅក្នុង រាជធានីភ្នំពេញ ស្ដីពីសន្តិសុខព័ត៌មានវិទ្យា និងគ្រោះថ្នាក់ដែលកើតចេញ ពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា”។
សិក្ខាសាលានេះត្រូវបានរៀបចំដោយក្រុមហ៊ុន Microsoft ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧ តុលា ២០១៤ វេលា៖ ០៩:៣០ ព្រឹក - ១៣:០០ រសៀល នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់។
វាគ្មិនដែលចូលរួមនៅក្នុងសិក្ខាសាលារួមមាន៖
• Dr. Astrid S. Tuminez - នាយកទទួលបន្ទុកកិច្ចការច្បាប់ និងអាជីវកម្ម របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីអា គ្នេយ៍
• Ms. Sharon Kuo - សេនានុព័ន្ធច្បាប់ នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងវៀតណាម
• Mr. Bretton G. Sciaroni - សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា
• Mr. Yeng Sok - អ្នកគ្រប់គ្រងប្រតិបត្តិការ VAS, ក្រុមហ៊ុន EZECOM
លោក ប៉ាន់ សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសិក្ខាសាលា៕